ជាតិ
គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា ៣០០ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ
15, Dec 2016 , 8:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ បើតាម​ការវាយតម្លៃរ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោះថ្នាក់​ចរាចរ​ណណ៍​ទូទាំងប្រទេស​បានធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ ៣០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ការខាតបង់​នេះ ត្រូវ​បានគិត​លើ​ការចំណាយ​ផ្សេងៗ ដូចជា ការព្យាបាល​ជំងឺ​, ការជួសជុល​សម្ភា​រដែ​ល​ខួច​ខាត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​។  


​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​ពី​ការវាយតម្លៃ​របស់ ADB ចំពោះ​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា​នេះ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការអប់រំ​សុវត្ថិភាព​នៃ​ការបើកបរ រវាង​ក្រសួង​សាធារណការ និង​អង្គការ  APIWSA នៅ​ថ្ងៃទី​១៣​ខែធ្នូ​។ 
 
​លោក​អះអាងថា បច្ច័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​ឲ្យ​រអាក់រអួល​ដល់​គោ​លន​យោ​បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់​រដ្ឋាភិបាល  ដោយ​តែ​គ្រោះថ្នាក់​នេះ​បាន​បន្សល់ទុក​នូវ​ជន​ពិការ ក្មេង​កំព្រា ស្ដ្រី​មេម៉ាយ និង​បាត់បង់​កម្លាំង​ពលកម្ម​។​
​សូម​ស្តាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖


 
 
​បើតាម​លោក ស៊ុន ចាន់ថុល គិត​ជា​មធ្យម គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៥​នាក់ និង​របួស​ចំនួន ១៥​នាក់​ជា​ក្នុង​១​ថ្ងៃៗ​។​


 

Tag:
 ស៊ុន ចាន់ថុល​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com