ជាតិ
អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​សម្រាប់​កម្ពុជា​នៅ​សាកលវិទ្យាល័យ​លេខ​១​ប្រចាំ​អាស៊ី​
16, Dec 2016 , 7:39 am        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី ថ្នាក់អនុបណ្ឌិត​ពីសា​លា The Lee Kuan Yew School of Public Policy, National University of Singapore​។ អាហារូបករណ៍​ថ្នាក់​អុន​បណ្ឌិត​រួមមាន អនុបណ្ឌិត​កិច្ចការបរទេស​, នយោបាយ​សាធារណៈ​, រដ្ឋបាល​សាធារណៈ និង​គ្រប់គ្រង​សាធារណៈ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​។​


​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​ស្ដីពី​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​និស្សិត​កម្ពុជា​។ អាហារូបករណ៍​ពីសា​លា The Lee Kuan Yew School of Public Policy, National University of Singapore ដែល​ផ្ដល់​ឲ្យ​និស្សិត​កម្ពុជា​ទាក់ទង​នឹង​កម្មសិក្សា​ថ្នាក់អនុបណ្ឌិត​រួមមាន​៖ អនុបណ្ឌិត​កិច្ចការបរទេស​, អនុបណ្ឌិត​នយោបាយ​សាធារណៈ​, អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ និង​អនុបណ្ឌិត​គ្រប់គ្រង​សាធារណៈ​។​
 
​សាកលវិទ្យាល័យ National University of Singapore (NUS) មាន​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​ទ្វីបអាស៊ី និង​លេខ​១២​នៅលើ​ពិភពលោក​។ នេះ​បើតាម​ការចាត់​ថ្នាក់ (World University Ranking) របស់​ស្ថាប័ន​ជំនាញ​ផ្នែក​អប់រំ​។​
 
​សម្រាប់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស បេក្ខជន​ទាំងអស់ ត្រូវដាក់​ពាក្យ​ដោយ​ខ្លួនឯង​តាម website www.lkyspp.nus.edu.sg/admissions រួច​ត្រូវ​បញ្ជូនទៅ​សាលា The Lee Kuan Yew School of Public Policy, National University of Singapore នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ពិនិត្យ និង​សម្រេច​។​
 
​គួររម្លឹកថា បេក្ខជន​-​បេ​ក្ខ​នារី ដែលមាន​ចំណាប់អារម្មណ៍ អាចដាក់​ពាក្យ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម website www.lkyspp.nus.edu.sg/admissions
 
 

Tag:
 អប់រំ​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com