ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញម្ចាស់សហគ្រាសផ្ដោតលើគុណភាព តម្លៃ និងវេចខ្ចប់ទំនិញ ដើម្បីប្រកួតប្រជែង
× ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យសហគ្រាសនានាត្រូវពង្រឹងគុណភាពទំនិញ និងរៀបចំការវេចខ្ចប់ឲ្យតាមស្ដង់ដារអន្តរជាតិ និងមានភាពទាក់ទាញ។ ជាមួយគ្នានេះ លោកណែនាំដល់ពាណិជ្ជករត្រូវលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃសមរម្យ ដើម្បីបង្កើនភាពប្រកួតប្រជែង។
លោក ប៉ាន សូរស័ក្ដិ បានលើកឡើងយ៉ាងដូចនេះ ប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសលោកចូលរួមសម្ពោធពិព័រណ៍នាំចេញ-ចូល និងខេត្ត ១ ផលិតផល ១ កម្ពុជាលើកទី១១ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅថ្ងៃទី ១៥ ខែធ្នូ។
សូមស្ដាប់ប្រសាសន៍ លោក ប៉ាន សូរស័ក្ដិ ខាងក្រោមនេះ៖
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញពីតួលេខទំហំនាំចេញទំនិញរបស់កម្ពុជា ដែលបន្តកើនឡើង។ កម្ពុជាបាននាំចេញទំនិញទៅបរទេសក្នុងឆ្នាំ២០១៣ មានទំហំទឹកប្រាក់ ៦,៩ពាន់លានដុល្លារ, ២០១៤ មានតម្លៃ ៧ពាន់លានដុល្លារ និងឆ្នាំ ២០១៥ ទឹកប្រាក់នាំចេញគឺ ៨,៥ពាន់លានដុល្លារ។ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៦ ការនាំចេញរបស់កម្ពុជាសម្រេចបាន ៤,៦ពាន់លានដុល្លារ កើនឡើង ០,៣៨ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានកត់សម្គាល់ជាពិសេសលើការកើនឡើងនូវការនាំចេញទំនិញក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងកសិ-ឧស្សាហកម្ម ដែលនាំឲ្យទឹកប្រាក់នាំចេញរបស់កម្ពុជាបន្តកើនឡើង៕
Tag:
ផលិតផលក្នុងស្រុក
នាំចេញ
ប៉ាន សូរស័ក្ដិ
© រក្សាសិទ្ធិដោយ thmeythmey.com