អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា​ថ្លែងថា​អាមេរិក​នឹង​ចាត់វិធានការ​ប្រឆាំងនឹង​រដ្ឋាភិបាល​បរទេស​ដែល​លូកលាន់​ចូល​ការបោះឆ្នោត​នៅ​អាមេរិក​
18, Dec 2016 , 5:39 pm        
រូបភាព
ដោយ: VOA
​លោក​ប្រធានាធិបតី​សរ​អា អូ​បា​ម៉ា ថ្លែងថា សរ​អា​នឹង​ចាត់វិធានការ​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ឬ​រដ្ឋាភិបាល​បរទេស​ណា​ដែល​ព្យាយាម​លូកលាន់​ចូល​ការបោះឆ្នោត​នៅ​សរ​អា​។

 
«​ខ្ញុំ​គិតថា​ជាការ​ច្បាស់លាស់​ណាស់​ថា​នៅពេលណា​ដែល​រដ្ឋាភិបាល​បរទេស​ណាមួយ​ព្យាយាម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សុចរិត​នៃ​ការបោះឆ្នោត​របស់​យើង យើង​ត្រូវតែ​ចាត់វិធានការ​ឆ្លើយតប​។ ហើយ​យើង​នឹង​ចាត់វិធានការ​» នេះ​ជាស​ម្តី​ដើម​របស់លោក​ប្រធានាធិបតី នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ស្ថានីយ​វិទ្យុ​សាធារណ​ជាតិ ដែល​នឹងត្រូវ​ចាក់ផ្សាយ​ទាំងស្រុង​នៅ​ថ្ងៃ​សុក្រ​នេះ​។​
 
​លោក​អូ​បា​ម៉ា​បន្ថែមទៀតថា​៖ វិធានការ​ខ្លះ​នឹងមាន​ភាពច្បាស់លាស់ ហើយនឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ ហើយ​វិធានការ​ខ្លះទៀត ប្រហែលជា​មិន​ដូច្នោះ​ទេ​»​។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA បាន​សន្ម​ត់​ថា​ពួក​អ្នក​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​រុស្ស៊ី បាន​លួច​ចូលក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​បង្ហាញ​នូវ​សារ​អ៊ី​ម៉ែ​ល​អាម៉ាស់មុខ​ស្តីពី​យុទ្ធនា​ការរក​សំឡេងឆ្នោត​របស់លោក​ស្រី Hillary Clinton ក្នុង​គោលបំណង​ដើម្បី​ជួយ​ឲ្យ​លោក Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ​ឈ្នះឆ្នោត​ក្នុងការ​បោះឆ្នោត​កាលពី​ខែ​មុន​។ ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​សេត​វិមាន​ថ្លែងថា​ការ​លួច​ចូល​បែបនេះ​មិនអាច​កើតឡើង​បានទេ បើសិនជា​គ្មាន​ការពាក់ព័ន្ធ​របស់លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ឬ​បើ​លោក​មិន​បានដឹង​ផ្ទាល់​នោះ​។​
 
​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ហៅ​ការចោទប្រកាន់​បែបនេះ​ថា​ជាការ «​និយាយ​ផ្តេសផ្តាស​គួរ​ឲ្យ​អស់សំណើច​»​។ លោក Trump បាន​ចោទសួរ​ក្នុង​សារ Twitter មួយ​ថា​បើសិនជា​រុស្ស៊ី ឬ​អ្នកណា​ធ្វើ​អញ្ចឹង​មែន ហេតុអ្វី​បានជា​សេត​វិមាន​រង់ចាំ​យូរ​ម្លេះ​ទើប​ចាត់វិធានការ​? ហើយ​ថា​ហេតុអ្វី​បានជា​គេ​រអ៊ូ​ក្រោយ​លោកស្រី Hillary ចាញ់ឆ្នោត​ទៅវិញ​»?
 

© រក្សាសិទ្ធិដោយ thmeythmey.com