អន្តរជាតិ
ចិន​មាន​មន្ទីរ​ពិសោធន៍ និង​ចិញ្ចឹម​គជ់ខ្យង​ទឹកសាប​-​ទឹកប្រៃ សម្រាប់​ផលិត​គ្រឿងសំអាង និង​អលង្ការ​នានា​
18, Dec 2016 , 3:54 pm        
រូបភាព
ដោយ:
​ហៃ​ណាន​៖ ចិន​មាន​មន្ទីរពិសោធន៍​គជ់ខ្យង ឬ​ពែ​ក្ស (pearl) ក្នុង​ខ្លួន​សត្វ​ងាវ​ទឹកសាប ឬ​ងាវ​សមុទ្រ សម្រាប​ផលិត​ជា​គ្រឿងអលង្ការ​ដ៏​មានតម្លៃ​ដែល​កកើត​ដោយ​ធម្មជាតិ ក្នុង​ខេត្ត​ហៃ​ណាន​។​


​មន្ទីរពិសោធន៍​គជ់ខ្យង​ដែលមាន​ឈ្មោះថា Haiyu Pearl នេះ ស្ថិតនៅក្នុង​ទីក្រុង​សាន់​យ៉ា ដែល​ប៉ូល​ទេសចរណ៍​ពេញនិយម​ជាប់​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ចម្ងាយ​ជាង ២​គីឡូម៉ែត្រ ពី​ហៃ​ខូវ​ដែល​ជាទី​រួម​ខេត្ត​ហៃ​ណាន​។​
 
​ចិន​បានបង្ហាញ​ការចិញ្ចឹម ការពិសោធន៍ និង​ការកែច្នៃ​គជ់ខ្យង​សម្រាប់​គ្រឿង​លម្អ​រាងកាយ សម្ភារៈប្រើប្រាស់ វត្ថុ​អនុស្សាវរីយ និង គ្រឿងសំអាង​ការតុបតែង​ខ្លួន​មនុស្ស​។ គជ់ខ្យង​ដែល​ត្រូវបាន​រៀបចំ​យ៉ាង​មាន​សណ្តាប់ធ្នាប់ ទាំងនោះ រួមមាន ពណ៌​ស ផ្កាឈូក ខៀវ បៃតង ប្រផេះ និង​ពណ៌​ខ្មៅ​។​
 
​ក្រៅពី​កន្លែង​ផលិត និង​ពិសោធន៍​គជ់ មន្ទីរពិសោធន៍​ក៏​ជា​កន្លែង​សម្រាប់​ទេសចរ​ទិញ​គ្រឿង អលង្កា​ការ និង​គ្រឿងសំអាង​កាយ​ផងដែរ​។​
 
​ចិន​ជឿថា គជ់ និង​គជ់ខ្យង​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជា​គ្រឿងអលង្កា​សម្រាប់​ពាក់​លម្អ​ខ្លួន​តាំងពី ៥០០ ឆ្នាំមុន​គ្រិស្តសករាជ​មក អាចជួយ​លើករាសី​ខ្ពស់ សុខភាព និង​ការធ្វើ​អាជីវកម្ម របស់​ពួកគេ​៕
 
 























































© រក្សាសិទ្ធិដោយ thmeythmey.com