ជាតិ
សេដ្ឋកិច្ច
ចាប់ពី​ថ្ងៃ​២២​ខែធ្នូ តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​បន្តិច​!
21, Dec 2016 , 11:19 pm        
រូបភាព
ដោយ:
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៧ បន្ត​កើនឡើង​បន្តិចទៀត​។ ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ស៊ុប​ពែរ​ថ្លៃ ៣៦៥០​រៀល​ក្នុង​១​លីត្រ ខណៈ​ប្រេងសាំង​ធម្មតា មានតម្លៃ ៣៦០០​រៀល​ក្នុង​១​លីត្រ​។ ដោយឡែក​ប្រេងម៉ាស៊ូត​ថ្លៃ ៣២៥០​រៀល​ក្នុង​១​លីត្រ​។



​នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ម្ចាស់​ស្ថានីយ​ទាំងអស់​ត្រូវ​អនុវត្តតាម​។​

​បច្ចុប្បន្ន ប្រេងសាំង​ស៊ុប​ពែរ​ថ្លៃ ៣៥៥០ រៀល ប្រេងសាំង​ធម្មតា តម្លៃ ៣៥០០ រៀល​៕


Tag:
 ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com