ជាតិ
សេដ្ឋកិច្ច
ក្រសួង​ពាណិជ្ជកម្មតម្រូវ​ឲ្យ​អា​ជីវករ​លក់​លោហធាតុ-ត្បួ​ង ត្រូវ​បិទ​ស្លាក​តម្លៃ និង​ចេញ​វិ​ក័យ​ប​ត្រ​ផ្លូវការ
21, Dec 2016 , 8:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ​របស់​ម្ចាស់​អាជីវកម្ម ការពារ​ផលប្រយោជន៍​អតិថិ​ជនជាតិ- អន្តរជាតិ និង​លើកស្ទួយ​កិត្តិយស​ជាតិ ក្រសួងពាណិជ្ជកម្ម​បាន​តម្រូវ​ឲ្យ​អា​ជីករ​លក់​លោហធាតុ-ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ និង​វត្ថុ​អនុ​ស​ស្សាវ​រី​យ៍ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​សុចរិត​ក្នុង​សកម្មភាព​អាជីវកម្ម លក់ដូរ ចែកចាយ និង​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន។



សេចក្ដីណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ចេញ​នៅ​ថ្ងៃទី១៩ខែធ្នូ បាន​តម្រូវ​ឲ្យ​អា​ជីករ ពាណិជ្ជករ​រកស៊ី​លក់ដូរ​លោហធាតុ-ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ និង​វត្ថុ​អនុ​វស្សា​វ​រី​យ៍ ត្រូវ​ផ្ដល់ព័ត៌មាន​ពិតប្រាកដ​ពាក់ព័ន្ធ​ទំនិញ​របស់ខ្លួន និង​បិទ​ស្លាក់​តម្លៃ​លើ​ទំនិញ ព្រមទាំង​ចេញ​វិ​ក័យ​ប​ត្រ​ប្រើប្រាស់​ផ្លូវការ និង​មាន​ខ្លឹមសារ​ជាក់លាក់​ជូន​អតិថិជន។ ជាមួយគ្នានេះ​អ្នកទិញ ត្រូវមាន​សុចរិត​ភាព​ចំពោះ​ការទិញ​ទំនិញ ហើយ​ត្រូវ​ពិនិត្យ​លោហធាតុ-ត្បូង ឲ្យ​បានច្បាស់លាស់ និង​ស្នើសុំ​វិ​ក័យ​ប​ត្រ​ទិញ-លក់​ពី​អាជីវករ។

សេចក្ដីណែនាំ​បន្តថា អាជីវករ ពាណិជ្ជករ​ទាំងឡាយណា​ដែល​ផ្គត់ផ្គង់ ចែកចាយ លក់ដូរ ឬ​ផ្សាយពាណិជ្ជកម្ម លោហធាតុ-ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ និង​វត្ថុ​អនុស្សាវរីយ៍ ដោយ​ក្លែងបន្លំ​អ្នកប្រើប្រាស់ នឹងត្រូវ​ទទួល​ទណ្ឌកម្ម តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា និង​បណ្ដា​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ការដាក់​តាំង​លក់ ចែកចាយ និង​ឃ្លាំង​មើល​ការផ្សព្វផ្សាយ​ផលិតផល​លោហធាតុ-ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ និង​វត្ថុ​អនុស្សាវរីយ៍ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ក្នុងករណី​មានការ​ក្លែងបន្លំ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល ត្រូវ​រៀបចំ​យន្តការ​ដោះស្រាយ​បញ្ហាផ្សេងៗពី​អ្នកប្រើប្រាស់ តាមរយៈ​ការបង្កើត​ប្រព័ន្ធ​ទំនាក់ទំនង និង​ប្រអប់​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការប្ដឹងតវ៉ា​ពី​អ្នកប្រើប្រាស់។ នេះ​បើតាម​សេចក្ដីណែនាំ​ខាងលើ៕




Tag:
 សេដ្ឋកិច្ច
  លោហធាតុ
  ត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com