កីឡាអន្តរជាតិ
អន្តរជាតិ
Big Sam ជា​ជម្រើស​ទី​១ ដើម្បី​ជំនួស​កៅអី Pardew នៅ Crystal Palace
23, Dec 2016 , 11:53 am         1180
រូបភាព
​អតីត​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស លោក Sam Allardyce ឬ​ហៅថា Big Sam អាចជា​បេក្ខភាព​ទីមួយ​ដើម្បី​ជំនួស​តំណែង លោក Alan Pardew ដែល​ត្រូវ​ក្រុម Crystal Palace បញ្ចប់​ពី​កៅអី​អ្នកចាត់ការ​ទូទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ BBC​។​
 
​ក្លិប Crystal Palace កំពុង​សំឡឹង​រក​អ្នកចាត់ការ​ក្លឹប​ថ្មី បន្ទាប់ពី​លោក Alan Pardew ត្រូវបាន បញ្ឈប់​តំណែង​ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​សោះ​។ ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ន៍​ឈ្នះ​តែម្តង​ប៉ុណ្ណោះ ក្នុងចំណោម ១១​ប្រកួត​ចុងក្រោយ​។ សព្វថ្ងៃ Crystal Palace ស្ថិតនៅ​ចំណាត់ថ្នាក់​១៧ នៃ​តារាង​ពិន្ទុ​ក្របខ័ណ្ឌ Premier League និង​ស្ថិតនៅលើ​តំបន់​ត្រូវ​កាត់ចោល​តែមួយ​ចំណាត់ថ្នាក់​។​
 
​បន្ទាប់ពី​ការបញ្ចប់​តំណែង​នេះ Crystal Palace កំពុង​ពិចារណា​លើ​បេក្ខភាព​លោក Sam Allardyce សម្រាប់​តំណែង​អ្នកចាត់ការ​ទូទៅ​ថ្មី​នេះ​។ អតីត​អ្នកចាត់ការ​ក្លឹប​ញញួរ West Ham United ក្លាយជា​ជម្រើស​ឈានមុខ​គេ ខណៈ​លោក​ក៏​កំពុងតែ​នៅ​ទំនេរ​ពី​ការងារ ក្រោយ​បញ្ចប់​ការងារ​នៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នោះ​។​
 
​សូម​រម្លឹកថា Big Sam វ័យ​៦២​ឆ្នាំនេះ ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានតែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ហើយ​ត្រូវ​ប​ញ្ឍ​ប់​វិញ​។ លោក ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស ហៅ​កាត់​ថា FA បញ្ចប់​តំណែង បន្ទាប់ពី​រកឃើញថា​បាន​ប្រើ​តួនាទី​ខុស​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​តម្លៃ​ជាង​៥​សែន​ដុល្លា​អាមេរិក និង​ផ្តល់​ដំបូន្មាន​ពី​របៀប​ផ្ទេរ​កីឡាករ កាលពី​ខែកញ្ញា​កន្លងទៅ​៕
 
 
 
Tag:
 Sam Allardyce
  Crystal Palace
  Alan Pardew
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12next