ជាតិ
ពីនេះ ពីនោះ
សៀមរាប​ត្រៀម​ទទួល​ពិធីបុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំ​សកល
25, Dec 2016 , 10:21 am        
រូបភាព
សៀមរាប​៖​សណ្ឋាគារ​ធំៗ​នៅ​ទីក្រុង​សៀមរាប បាន​ប្រជែង​គ្នា​រៀបចំ​តាំង​ភ្លើង​លំអ​ទៅតាម​ទម្រង់​ផ្សេងៗ​គ្នា ដើម្បី​ទទួល​ពិធីបុណ្យ​ណូអែល ក៏ដូចជា​ឆ្លង​ឆ្នាំ​សកល​ដែល​នឹង​មកដល់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។


​ទិដ្ឋភាព​នៅពេល​រាត្រី ដោយមាន​ភ្លើង​លំអ និង​ការរៀបចំ​ដើមឈើ​គ្រី​ស​ស្មាស់ តា​ណូអែល ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ដល់​មនុស្សម្នា​ជាច្រើន​។ ពួកគេ​បាននាំគ្នា មក​ផ្តិតរូប​ជាមួយ​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត ដោយ​នៅតាម​សណ្ឋាគារ​ខ្លះ​រូបភាព​ដូចនេះ បានធ្វើ​ឲ្យ​មានការ​កកស្ទះ​ផងដែរ ដូចជា​នៅ​សណ្ឋាគារ​បុរី​អង្គរ​ជាដើម ដែល​គេ​ដឹងថា តែង​រៀបចំ​រចនាប័ទ្ម​ស្អាត និង​ប្លែក​ពី​គេ គ្រប់​បុណ្យទាន​នានា​។

​ក្រៅពី​សណ្ឋាគារ​បុរី​អង្គរ​របស់លោក​អភិបាល​ខេត្តហើយ​នោះ ក្នុងនោះ​នៅ​សណ្ឋាគារ​សុខា​ល័យ សុខា​អង្គរ ឡូ​ឡូ​ស ឯណោះ​វិញ​ក៏​មិន​អន់​ដែរ គឺ​បាន​ទាក់ទាញ​មនុស្សម្នា​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​សន្ធឹក​។

សូម​ទស្សនា​នូវ​ទិដ្ឋភាព​ខ្លះៗ​ជុំវិញ​ការរៀបចំ​របស់​សណ្ឋាគា​រ​ខាងលើ​ដូចតទៅ​៖
































© រក្សាសិទ្ធិដោយ thmeythmey.com