ជាតិ
សេដ្ឋកិច្ច
​រដ្ឋមន្ត្រី​សាធារណការ​ថា មាន​រថយន្ត​ដឹក​លើស​ទម្ងន់​អាងខ្នង​បង្អែក​ធំ តែ​ក្រសួង​មិន​លើកលែង​
29, Dec 2016 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា ក្រសួង​ធ្លាប់​ជួប​ការអន្តរាគមន៍​មួយ​ពីរ​របស់​អ្នកមាន​ឥទ្ធិពល នៅក្នុង​អំឡុង​ពេលធ្វើ​យុទ្ធនាការ​ប​ង្រា្ក​ប​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ និង​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស ប៉ុន្តែ​មន្ត្រីក្រោមឱវាទ​លោក​បាន​បដិសេធ​នឹង​ការអន្តរាគមន៍​ទាំងនោះ និង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។​


​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២៨​ខែធ្នូ​នេះ លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា ក្រសួង​នឹង​បន្ត​អនុវត្ត​វិធានការ​បង្ក្រាប​រថយន្ត​កែ​ខុស​បច្ចេកទេស​ឲ្យ​អស់​ពីលើ​ដងផ្លូវ​។​

សូម​ស្ដាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖ 

 

 
​តាម​របាយការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​ឆ្នាំ​២០១៦​នេះ ក្រសួង​បាន​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ១៨៤១​គ្រឿង និង​ពិន័យ​ជា​ប្រាក់​សរុប ៣០៨២​លាន​រៀល​។ ចំពោះ​ការ​កាត់​ទ្រុង​រថយន្ត​ដែល​ខុស​បច្ចេកទេស ចាប់ពី​ខែតុលា ដល់​ខែធ្នូ​ឆ្នាំ​២០១៦ គឺ​បាន​ចំនួន ១២៦៩​គ្រឿង​៕

Tag:
 ស៊ុន ចាន់ថុល​
  ដឹក​លើស​ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com