ជាតិ
ធនាគារជាតិ​៖ ឆ្នាំ ២០១៧ ​កាន់​កាត ATM តែមួយ តែ​អាច​ដក​ប្រាក់​ពី​គ្រប់គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​
29, Dec 2016 , 12:08 pm        
រូបភាព
ដោយ:
 
​ចាប់ពី​ឆ្នាំ ២០១៧ តទៅ អ្នកប្រើប្រាស់​កាត​ឥណ​ពន្ធ ឬ​កាត ATM របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណាមួយ អាចយ​កកាត​មួយ​នេះ​ដក​ប្រាក់​ពី​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​។


 
​នៅ​ឆ្នាំ ២០១៧ ធនាគារជាតិ​នៃ​កម្ពុជា នឹងដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Central Share Switch ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន​ធនាគារ​អាច​ប្រើ​បណ្ណ​ឥណ​ពន្ធ ដក​ប្រាក់ និង​ទូទាត់​តាម​ទីផ្សារ (EFTPOS) ទោះជា​ម៉ាស៊ីន​នោះ មិនមែនជា​ម៉ាស៊ីន​របស់​គ្រឹះស្ថាន​ធនាគារ​ខ្លួន​ក៏ដោយ​។ ប្រព័ន្ធ​ដក​ប្រាក់​រួម ឬ​ប្រព័ន្ធ Central Share Switch នេះ គឺជា​ផែនការ​ថ្មី​របស់​ធនាគារជាតិ​នៃ​កម្ពុជា​(NBC) ដែល​ត្រូវបាន​បញ្ចេញ នៅក្នុង​របាយការណ៍រ​បស់​ខ្លួន​ស្ដីពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ ២០១៦ និង​ទស្សនវិស័យ​ឆ្នាំ ២០១៧ ហើយ​បាន​ផ្សព្វផ្សាយ កាល​ថ្ងៃទី ២៦ ខែធ្នូ​។ 
 

Tag:
 ATM
© រក្សាសិទ្ធិដោយ thmeythmey.com