ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ឆ្នាំ២០១៧ ពលរដ្ឋចង់ឲ្យរដ្ឋាភិបាលផ្តោតលើវិស័យអប់រំ កសិកម្ម និងបញ្ហាគ្រឿងញៀន
× នៅក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏ហាក់មិនទាន់ស្កប់ស្កល់ឡើយ។ ពលរដ្ឋដែលស្ថិតក្នុងឋានៈផ្សេងៗគ្នា មានទាំងនិស្សិត អាជីវក អ្នកធ្វើការ និងអ្នករត់ម៉ូតូឌុបជាដើមនោះ នៅតែចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀត លើវិស័យអប់រំ និងការងារកសិកម្ម ពិសេសស្វែងរកតម្លៃទីផ្សារកសិផល ដើម្បីដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យស្របទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជា។
ក្រៅពីនេះពួកគេ ក៏ស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពសាធារណៈ ពិសេសលុបបំបាត់បញ្ហាគ្រឿងញៀន។ គ្រឿងញៀនដែលមិនត្រឹមតែជាជំងឺព្យាបាលមិនជានៅទីប្រជុំជនទេ ប៉ុន្តែវាកំពុងរាតត្បាតខ្លាំងនៅតាមជនបទ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
Tag:
អប់រំ
កសិកម្ម
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com