ជាតិ
សេដ្ឋកិច្ច
ឆ្នាំ ២០១៦៖​បោក​អ៊ុត​ទំនើប បង្កើត​សាខា​កាន់តែច្រើន តែ​ជួប​បញ្ហា​ខ្វះ​អ្នកបច្ចេកទេស
30, Dec 2016 , 9:49 pm        
រូបភាព
ដោយ:
 
​លោក ហែម ហេ​ម៉ា ប្រធាន​ក្រុមហ៊ុន​បោក​អ៊ុត​ទំនើប សប្បាយចិត្ត​ដែល​ក្រុមហ៊ុន​របស់លោក​បា​នព​ង្រី​ក​សាខា​កាន់តែច្រើន​បន្ថែមទៀត​នៅក្នុង​ឆ្នាំ ២០១៦ ។ ក៏ប៉ុន្តែ​លោក​ប្រធាន​ក្រុមហ៊ុន​រូបនេះ ក៏​និយាយ​ពី​បញ្ហា​ប្រឈម​ក្រុមហ៊ុន​របស់លោក​សំខាន់​ដែរ គឺ​កង្វះខាត​អ្នកជំនាញ​បច្ចេកទេស​នៅក្នុង​វិស័យ​បោក​អ៊ុត​នេះ​។


​ក្រុមហ៊ុន​បោក​អ៊ុត​ទំនើប​របស់ លោក ហែម ហេ​ម៉ា ក៏​កំពុង​ស្វែ​ករក​ឱកាស​ពង្រីក​ខ្លួន​នៅ​ឆ្នាំ​ថ្មី​នេះ​។ ក្រុមហ៊ុន​របស់លោក ហេ​ម៉ា ដែលមាន​ផ្ដល់​សេវាកម្ម​បោក​អ៊ុត​យីហោ​បោក​អ៊ុត​ទំនើប និង​យីហោ​មួយទៀត​គឺ យក្សា​បោក​អ៊ុត នៅ​ឆ្នាំ​២០១៦ បាន​ពង្រីក​សាខា​សរុប​ចំនួន ៤០០ ដោយមាន​សាខា​ចំនួន​ពីរ នៅ​ប្រទេស​ថៃ និង​វៀតណាម និង​បង្កើត​ការងារ​ក្នុងស្រុក​ប្រមាណ ២០០០​នាក់​។ លោក ហែម ហេ​ម៉ា ឲ្យ​ដឹងថា ទន្ទឹមនឹង​ជោគជ័យ​ទាំងនេះ អាជីវកម្ម​របស់លោក​ជួប​បញ្ហា​ខ្វះ​អ្នកបច្ចេកទេស​ក្នុង​សិប្បកម្ម​ផលិត​សាប៊ូ​បោក​អ៊ុត​ទំនើប​ជាច្រើន​នាក់ និង​ខ្វះ​ដើមទុន​។​
 
​លោក ហេ​ម៉ា ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​គ្រួសារ​មួយ​នេះ នឹង​បណ្ដុះបណ្ដាល​អ្នកជំនាញ​ស្រាវជ្រាវ និង​បម្រើការ​ក្នុង​សិប្ប​ផលិត​សាប៊ូ​របស់លោក​បន្ថែម ដែល​សិប្បកម្ម​លោក​ត្រូវការ​ធនធានមនុស្ស​លើ​ផ្នែក​នេះ​ដល់​ចំនួន​៣០​នាក់​។ លោក​អះអាងថា តម្រូវការ​អ្នកជំនាញ​ផ្នែក​ផលិត​សាប៊ូ និង​ទឹក​ក្រអូប គឺជា​ភាពចាំបាច់​មួយ​របស់​ក្រុមហ៊ុន ដើម្បី​ផ្ដល់​សេវាកម្ម​បោក​អ៊ុត​កាន់តែ​ល្អ​។ លោក​ប្រាប់ទៀតថា ក្រុមហ៊ុន​លោក​នឹង​ពង្រីក​សេវាកម្ម និង​ផលិតផល​របស់ខ្លួន​ជា​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​ថ្នី​នេះ ដោយ​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​ដើមទុន​យើង​មានតែ​ចាំ​ពេលវេលា បាន​តិច យើង​ធ្វើ​តិច បាន​បន្តិចទៀត យើង​ធ្វើ​ទៀត​»៕
 
 

Tag:
 បោក​អ៊ុត​ទំនើប​
  ហែម ហេ​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com