ជាតិ
សេដ្ឋកិច្ច
​ពេលខាងមុខ ម្ចាស់​យានយន្ត​អាចដាក់​ឈ្មោះ​ខ្លួន​លើ «​ស្លាក​លេខ​យានយន្ត​»
01, Jan 2017 , 3:35 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នាពេលខាងមុខ អ្នកមាន​ទ្រព្យ ជាពិសេស​ឧក​ញ្ញ៉ា ឬ​ក្រុមហ៊ុន អាចដាក់​ឈ្មោះ​ខ្លួន ឬ​ឈ្មោះ​ដែល​ខ្លួន​ពេញចិត្ត​នៅលើ​ស្លាក​លេខ​រថយន្ត​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល​។ លោក​បាន​ឲ្យ​ដឹងថា ក្រសួង​កំពុង​រៀបចំ​ឲ្យ​មាន​ការធ្វើ​ស្លាក​លេខ​ពិសេស​ចំពោះ​រថយន្ត ដែល​គេ​អាចដាក់​ឈ្មោះ​ខ្លួនឯង ឬ​ឈ្មោះ​ក្រុមហ៊ុន ឬ​ដាក់​លេខ​មាន​តិច​ខ្ទង់ ជាដើម​។ លោក​បញ្ជាក់ថា ស្លាក​លេខ​ពិសេស​នេះ​មាន​តម្លៃលើស​ស្លាក​លេខ​ធម្មតា ហើយ​ថវិកា​ទាំងនេះ​នឹង​ជួយ​បន្ថែម​ចំណូល​រដ្ឋ​។



​សូម​ស្ដាប់​ប្រសាសន៍ លោក ស៊ុន ចាន់ថុល ដែល​ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៦ ខាងក្រោម​នេះ​៖


 
 
​ជាមួយគ្នានេះដែរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចាប់ផ្ដើម​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ផ្លូវការ ចាប់ពី​ខែមករា​ឆ្នាំ​២០១៧​នេះ តទៅ​។ ហើយ​ម្ចាស់​រថយន្ត​អាច ទិញ​ស្លាក​លេខ​ដែលមាន​លេខ​ពិសេស​តាម​ប្រព័ន្ធ​នេះ​បាន​។ នេះ​បើតាម លោក ស៊ុន ចាន់ថុល ៕

Tag:
 ស្លាក​លេខ​
  យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com