ជាតិ
សុវត្តិភាព ចរាចរណ៍
១៧១៧​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៦ ដោយ​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​
02, Jan 2017 , 9:05 am        
រូបភាព
ដោយ:
​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៦​កន្លងមក មាន​ចំនួន​៣៧០០​លើក ដែល​បណ្តាល​ឲ្យ​ស្លាប់​១៧១៧​នាក់ និង​របួស​៦៦០៧​នាក់ ដែល​ក្នុងនោះ​របួសធ្ងន់​មាន​៥៩​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ដែល​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧​។​



​កិច្ចប្រជុំ​ដែល​រៀបចំឡើង​ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២ ខែមករា ឆ្នាំ​២០១៧ នេះ បានបង្ហាញ​ឲ្យ​ឃើញថា ភូមិសាស្ត្រ​ដែល​កើត​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​នា​រយៈពេល​១២​ខែ​កន្លងមក គឺ​រាជធានី​ភ្នំពេញ (៣៨៨​លើក​) ខេត្ត​ព្រះសីហនុ (២៨៧​លើក​) និង​ខេត្តកំពត (២៣៨​លើក​)​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ មាន ការបើកបរ​លើស​ល្បឿន​កំណត់ ៤៤​ភាគរយ មិន​ប្រកាន់​ស្តាំ​១២​ភាគរយ ស្រវឹង​១២​ភាគរយ មិន​គោរព​សិទ្ធិ​៩​ភាគរយ វ៉ា​ជែង​១២​ភាគរយ បត់​៧​ភាគរយ កត្តា​យានយន្ត​៣​ភាគរយ និង​ងងុយដេក​២​ភាគរយ​។ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចំនួន​៤៤៣​លើក​ស្មើ​១១​ភាគរយ អ្នកស្លាប់​ថយ​ចំនួន​២៧១​នាក់​ស្មើ​១៤​ភាគរយ និង​អ្នករបួស​ថយ​ចំនួន​៥៤២​នាក់​ស្មើ​៨​ភាគរយ​។​

​ជាមួយគ្នានេះ​ផងដែរ របាយការណ៍​បង្ហាញថា ក្នុងចំណោម​អ្នកស្លាប់​ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​ដែលមាន​ចំនួន​១២៧៤​នាក់ ស្មើ​៧៤​ភាគរយ ក្នុងនោះ មិន​ពាក់មួក​សុវត្ថិ​មាន​ចំនួន​៩៧៦​នាក់​ស្មើ​៥៧​ភាគរយ​៕


Tag:
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com