ជាតិ
សេដ្ឋកិច្ច
ចាប់ពីថ្ងៃទី២ខែមករា តម្លៃប្រេងឥន្ធនៈកើនឡើងបន្តិចទៀត!
×
តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ខែមករាឆ្នាំ២០១៧ បន្តកើនឡើងបន្តិចទៀត។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរឡើងថ្លៃដល់ ៣៧០០រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាថ្លៃ ៣៦៥០ ក្នុង១លីត្រ។ ដោយឡែកប្រេងម៉ាស៊ូតមានតម្លៃ ៣៣០០រៀលក្នុង១លីត្រ។
នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា ដែលម្ចាស់ស្ថានីយទាំងអស់ត្រូវអនុវត្តតាម។
© រក្សាសិទ្ធិដោយ thmeythmey.com