កីឡាអន្តរជាតិ
អន្តរជាតិ
Lanexang យកឈ្នះ Buriram ១-០ នៅជើងទី១ ដោយរំពឹងលើកពាន Toyota Mekong លើកដំបូង
×
ខ្សែប្រយុទ្ធ Khampheng Sayautthi បានស៊ុតបាល់បញ្ចូលទីនៅនាទី១៦ ដើម្បីនាំឲ្យ Lanexang United មានប្រៀប ១-០ លើ Buriram United របស់ថៃ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជើងទី១ ក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 កាលពីល្ងាចថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០១៧ នៅកីឡដ្ឋាន Chao Anouvong Stadium ក្រុងវៀងចន្ទន៍។
ក្រុមជើងឯកលីកកំពូលឡាវ Lanexang United បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការយកឈ្នះក្រុមការពារតំណែងជើងឯកថៃ Buriram United ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងទី១កាលពីយប់ថ្ងៃទី៤ ខែមករា នៅលើទឹកដីរបស់ខ្លួន។ ក្រោយក្រុមនេះបានទម្លាក់ក្រុមជើងឯករងបឹងកេតអង្គរ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីចុងខែធ្នូ កន្លងទៅ។
ជ័យជម្នះនេះបានធ្វើឲ្យក្រុម Lanexang United របស់ឡាវមានឱកាសឈ្នះជើងឯកពានរង្វាន់ Toyota Mekong Club Championship ប្រចាំឆ្នាំ២០១៦ ដោយក្នុងជំនួបជើងទី២នៃវគ្គផ្តាច់ព្រ័ត្រដែលធ្វើនៅលើទឹកដីថៃនាថ្ងៃទី៨ ខែមករា គឺក្រុម Lanexang United របស់ឡាវត្រូវការត្រឹមលទ្ធផលស្មើប៉ុណ្ណោះដើម្បីលើកពាន។
នាការប្រកួតជម្រុះ Lanexang បានយកឈ្នះ SHB Da Nang របស់វៀតណាម ២-១ និងស្មើ Yadanarbon របស់មីយ៉ាន់ម៉ា ៣-៣ មុននឹងយកបឹងកេតអង្គរ ៣-០ ហើយបន្តបំបាក់ Buriram ១-០ នៅជើងទីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ៕
Tag:
បាល់ទាត់
Toyota Mekong Club 2016
© រក្សាសិទ្ធិដោយ thmeythmey.com