ទោះ ត្រាំ ជំទាស់ រដ្ឋបាល​អូ​បា​ម៉ា​នៅតែ​ផ្ទេរ​ឧក្រិដ្ឋជន​ពី​គុក​Guantanamo​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108


អន្តរជាតិ, ​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទោះ ត្រាំ ជំទាស់ រដ្ឋបាល​អូ​បា​ម៉ា​នៅតែ​ផ្ទេរ​ឧក្រិដ្ឋជន​ពី​គុក​Guantanamo​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​
អត្ថបទ : សៅ ផលនិស្ស័យ       January-06-2017, 9:39 am         2284
រូបភាព
 
 
​រដ្ឋាភិបាល​អាមេរិក​សម្រេច​ថា​នឹង​ផ្ទេរ​អ្នកទោស​៤ នាក់​ពី​គុក​យោធា Guantanamo​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​រយៈពេល ២៤​ម៉ោង​។ វា​ជាការ​ប្រឹងប្រែង​ចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​បន្ថយ​ចំនួន​ឧក្រិដ្ឋជន​ដែល​ជាប់​ឃុំឃាំង​នៅ​គុក Guantanamo ទោះបីជា​លោក​មិនអាច​បិទ​គុក​នេះ​បាន​តាម​សន្យា និង​ទោះ​មានការ​ជំទាស់​ពី​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ក៏ដោយ​។​


មានសំឡេង


 
​ឧក្រិដ្ឋជន​ចំនួន ៤​នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​គុក​យោធា​អាមេរិក Guantanamo នឹងត្រូវ​ផ្ទេរ​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​នៅ​ថ្ងៃ ៦​មករា​ឆ្នាំ ២០១៧​។ គេ​ដឹង​ច្បាស់​ថា ការបញ្ជូន​អ្នកទោស​ពី​គុក​អាមេរិក​នៅ​គុយបា ទៅកាន់​ប្រទេស​ផ្សេងទៀត​ជា​ចំណាត់ការ​ចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​កាត់បន្ថយ​ចំនួន​អ្នកទោស​នៅ​មន្ទីរឃុំឃាំង​នេះ ថ្វីបើ​លោក​មិនអាច​បិទ​វា​បាន​ជោគជ័យ​ក៏ដោយ​។​
 
​យោងតាម​ទីភ្នាក់ងារ Reuters ការសម្រេច​ផ្ទេរ​អ្នកទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​៤​នាក់ នេះ​ជាការ​ចាប់​ផ្តើមដំបូង​បំផុត​មួយ​របស់​រដ្ឋបាល​លោក អូ​បា​ម៉ា ស្រប​ពេលដែល​រដ្ឋបាល​នេះ​មាន​គោលបំណង​ផ្ទេរ​អ្នកទោស​សរុប ១៩​នាក់​ទៀត​ឯណោះ​ពី​គុក​គុយបា​ទៅ​បរទេស ឲ្យ​បាន​មុន​ថ្ងៃ​ប្រធានាធិបតី​ថ្មី​ស្បថ​ចូលកាន់​តំណែង​។ ប្រទេស​ដែល​នឹង​ទទួល​អ្នកទោស​អាមេរិក​ទាំងនោះ​មានដូចជា អ៊ីតាលី​, អូ​ម៉​ង់ និង​អាមេរិក​អារ៉ាប់​រួម​។ 
 
​បើសិនជា​គម្រោង​របស់​លោក អូ​បា​ម៉ា ជោគជ័យ អ្នកទោស​សរុប​នៅ​មន្ទីរឃុំឃាំង​នៅសល់​ត្រឹមតែ ៤០​នាក់​ប៉ុណ្ណោះ ដែល​នេះ​ជា​ចំនួន​អ្នកទោស​ទាប​បំផុត​នៅសល់​នៅ​មន្ទីរឃុំឃាំង​នេះ​។ ថ្វីបើ​ចំនួន​អ្នកទោស​នៅ​តិច​ក៏ដោយ គេ​នៅតែ​ចាំបាន​ថា លោក អូ​បា​ម៉ា បាន​សន្យា​បិទ​គុក​នេះ​ឲ្យ​បាន​ក្នុង​អាណត្តិ​លោក​ដែរ​។ ដូច្នេះហើយ​លោក​នឹង​ចាក​ចេញពី​តំណែង​ដោយ​មិនអាច​មានលទ្ធភាព​បិទ​មន្ទីរឃុំឃាំង​នេះ​តាម​ការសន្យា​របស់លោក​នោះឡើយ​។​
 
​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ ប្រធានាធិបតី ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​ជំទាស់​រដ្ឋបាល​លោក អូ​បា​ម៉ា ដោយ​លោក​ចង់​រក្សាទុក​ចំនួន​អ្នកទោស​ដដែល​នៅ​គុក​យោធា​អាមេរិក Guantanamo​។ លោក​ក៏​ចង់​រក្សាទុក​គុក​នេះ​សម្រាប់​ឃុំឃាំង​បណ្តា​ឧក្រិដ្ឋជន​ជាពិសេស​ក្រុម​ភេរវជន​តែម្តង​។  
 
​រដ្ឋបាល​លោក អូ​បា​ម៉ា បានផ្តល់​ដំណឹង​ដល់​សភា​កាលពី​ខែ​មុន​ពី​ចេតនា​របស់ខ្លួន​ក្នុង​ការផ្ទេរ​អ្នកទោស​ទៅ​បរទេស​នេះ​។ ហើយ​ក្នុងចំណោម​អ្នកទោស​ដែល​ត្រូវ​ផ្ទេរ​នោះ​មាន​២៣ នាក់​ហើយ​គេ​កំណត់ថា ពួកគេ​ទាំងអស់​ជា​អ្នកទោស​ដែល​អាច​ផ្ទេរ​ទៅ​មន្ទី​ឃុំឃាំង​នៅ​បរទេស​បាន​ដោយ​សុវត្ថិភាព​។ 
 
​តាមពិតទៅ មន្ទីរឃុំឃាំង​នេះ​មាន​អ្នកទោស ២៤២ នាក់​ពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឡើងកាន់តំណែង​ឆ្នាំ ២០០៩ ដែល​វា​ជា​មរតក​របស់​រដ្ឋបាល​លោក George W. Bush ។ ហើយ​ក្រោយមក​លោក​បាន​ព្យាយាម​កាត់បន្ថយ​ចំនួន​អ្នកទោស​ដោយ​បន្ត​ផ្ទេរ​អ្នកទោស​ទៅ​បរទេស ហើយ​លោក​មាន​គោលដៅ​ចម្បង​បិទ​គុក​យោធា​អាមេរិក​លើដី​គុយបា​នេះ​តែម្តង​។ ជំនាន់​លោក George W. Bush មន្ទីរឃុំឃាំង​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ឋាននរក​មួយ​សម្រាប់​អ្នកទោស​ព្រោះ​អ្នកទោស​ដែលជា​ជនសង្ស័យ​ភេរវជន​ទាំងនោះ​រង​ទារុណកម្ម​ព្រៃផ្សៃ​ជាច្រើន​ដែល​អនុវត្ត​ដោយ​ទាហាន​អាមេរិក​៕​
Tag:
 ដូ​ណា​ល់ ត្រាំ
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  Guantanamo
   រក្សាសិទ្ធិដោយ thmeythmey.com  
ព័ត៌មានដែលទាក់ទង
ព័ត៌មានចម្រុះ
2 hrs - 2411
ក្រោយ​ស្បថ​ចូលកាន់​តំណែង    ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​ត្រៀម​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ដើម្បី​បើកផ្លូវ​សម្រាប់​ការបង្ក្រាប​ជនអន្តោប្រវេសន៍ និង​ទាត់ចោល មរតក​នយោបាយ​រប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​មួយចំនួន​ផង​។ លោក​នឹង​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​សង់​ជញ្ជាំង​តាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​, លុបចោល​ច្បាប់​ស្តីពី​ប្រព័ន្ធ​សុខាភិបាល​និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ជាច្រើន​ផង​។ 
4 hrs - 2012
​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​របស់ លោក ដូ​ណា​ល់ ត្រាំ មកដល់​ទៅហើយ តែ​អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ចលនា​បាតុកម្ម​ប្រឆាំង​លោក​កើតឡើង​ផុសផុល​នៅ​ក្រុង ញូវយ៉ក និង​នៅ​ក្រុង​វ៉ាស៊ីនតោន​ទៅវិញ​។ នៅ​ក្រុង​ញូវយ៉ក គេ​ឃើញ​អភិបាល រួមជាមួយ​បណ្តា​សកម្មជន​សិទ្ធិមនុស្ស និង​តួ​សម្តែង​ល្បីៗ​ផ្សេងទៀត​ដឹកនាំ​ចលនា​បាតុកម្ម​នេះ​។
7 hrs - 1037
​នៅ​ពិធីជប់លៀង​មួយនា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក ដូ​ណា​ល់ ត្រាំ បាន​ប្តេជ្ញាចិត្ត​បង្រួម​បង្រួម​ជាតិ​អាមេរិក​នៅពេលដែល​លោក​កាន់តំណែង ហើយ​រាល់​អ្នកបោះឆ្នោត​ឲ្យ​លោក​មិន​ត្រូវគេ​បំភ្លេចចោល​ទៀតឡើយ​។ ប្រធានាធិបតី​រូបនេះ​ក៏បាន​ឆ្លៀត​អួតអាង​ផង​ថា ជ័យជម្នះ​របស់លោក​ក​ន្ល​ង​មកជា​អ្វីដែល​គ្រប់គ្នា​មិន​ធ្លាប់​ឃើញ​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។
9 hrs - 2961
​ខ្សែ​រថភ្លើង​ដឹកទំនិញ​ដោយផ្ទាល់​រវាង​ចិន និង​អង់គ្លេស បាន​ទៅដល់​ក្រុង​ឡុង​ដ៍​នៅ​ថ្ងៃទី​១៨ ខែមករា ក្រោយ​ធ្វើដំណើរ​លើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​រួចមក​។ សេវាកម្ម​រថភ្លើង​ផ្ទាល់ នេះ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ដល់​ទៅ​១០ លើ​ចម្ងាយ​ផ្លូវ​ជាង​៧៤០០​គីឡូម៉ែត្រ ដោយ​ប្រើពេល​១៧​ថ្ងៃ​ឯណោះ​។ សេវាកម្ម​រថភ្លើង​នេះ នឹង​ជួយ​ជំរុញ​ទំនាក់​ទំនាក់​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​នេះ តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​ដឹកជញ្ជូន​ដ៍​លើសលប់​។​
10 hrs - 2317
​ជនអន្តោប្រវេសន៍​ជាច្រើន​បាន​ប្រញាប់ប្រញាល់​ឆ្លងដែន​ពី​ម៉ិ​ក​ស៊ិ​ក​ចូល​ទឹកដី​អាមេរិក ធ្វើយ៉ាងណា​ឲ្យ​បាន​មុនពេល​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​អំណាច​ថ្ងៃ ២០​មករា​។ ពួកគេ​ព្យាយាម​ផ្សងព្រេង ប្តូរជីវិត​ប្រឈម​គ្រោះថ្នាក់​ច្រើនសន្ធឹក​ដោយ​មិន​ខ្លាចរអា ឲ្យ​តែ​បាន​ចូលដល់​ទឹកដី​អាមេរិក​។

20 Jan 2017