ជាតិ
សេដ្ឋកិច្ច
CRB បោះទុន​ជាង​១០​លាន​ដុល្លារ សង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ បញ្ចៀស​ការ​ក្រឡុក​ថ្លៃ​ពី​ឈ្មួញ​
06, Jan 2017 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្នុង​ឆ្នាំ​២០១៧​នេះ ធនាគារ​ស្រូវ​កម្ពុជា​(CRB) នឹង​បោះទុន​ជាង ១០ លាន​ដុល្លារ​អាមេរិក លើ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​មួយផ្នែក​ក្នុង​វិស័យ​ស្រូវ អង្ករ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​(AKP) នៅ​ថ្ងៃទី​៥ ខែមករា​។


 
AKP បាន​ស្រង់​សម្តី​លោក ភួ ពុ​យ អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា ថា ធនាគារ​ស្រូវ​កម្ពុជា គ្រោង​រៀបចំ​សហគមន៍​កសិករ ដោយ​ការចុះកិច្ចសន្យា​ជាមួយ​កសិករ ដើម្បី​ធ្វើឱ្យ​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ មាន​ទីផ្សារ និង​ស្ថិរភាព​ថ្លៃ ពិសេស​បញ្ចៀស​ការ​ក្រឡុក​តម្លៃ​ពី​ក្រុម​ឈ្មួញកណ្តាល​។ 
 
​បើតាម លោក ភួ ពុ​យ បច្ចុប្បន្ន​កម្ពុជា​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមាណ​២៧០​កន្លែង ដែល​អាច​កិនស្រូវ   យក អង្ករ ដែល​គុណភាព​ខ្ពស់​អាច​នាំចេញ​បាន​៕
 
 

Tag:
 CRB
 ​ ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com