Riyad Mahrez ខ្សែបម្រើរបស់ក្រុម Leicester City បានឈ្នះពានកីឡាករល្អបំផុតប្រចាំទ្វីបអាហ្វ្រិកឆ្នាំ២០១៦ ( African Player of the Year 2016) បន្ទាប់ពីនាំមុខសំឡេងឆ្នោតលើម្ចាស់ជើងឯកចាស់ Pierre-Emerick Aubameyang រហូតដល់ ២៨សំឡេង ។
ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាល់ហ្សេរីវ័យ ២៥ឆ្នាំរូបនេះ បានជួយក្រុមកញ្ជ្រោងខៀវ Leicester City លើកពានលំដាប់កំពូលអង់គ្លេស Premier League លើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីរដូវកាលមុន និងរកគ្រាប់បាល់បាន ១៧គ្រាប់ និងបញ្ជូនឲ្យដៃគូ១១ដងផងដែរ។
ក្រៅពីពានរង្វាន់ខាងលើនេះ ពានរង្វាន់កីឡាករឆ្នើមវ័យក្មេងប្រចាំទ្វីបអាហ្វ្រិក (Young Player Award) បានទៅ Alex Iwobi ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិនីហ្សេរីយ៉ារបស់កាំភ្លើងធំ Arsenal និង Kelechi Iheanacho ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាម្នាក់ទៀតដែលលេងឲ្យក្លិប Manchester City ឈ្នះពានកីឡាករវ័យក្មេងមានទេពកោសល្យប្រចាំឆ្នាំ២០១៦ (Most promising talen of the year 2016) ផងដែរ៕