កីឡាអន្តរជាតិ
អន្តរជាតិ
Mahrez ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​
06, Jan 2017 , 8:19 pm        
រូបភាព
Riyad Mahrez ខ្សែបម្រើ​របស់​ក្រុម Leicester City  បានឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៦ ( African Player of the Year 2016) បន្ទាប់ពី​នាំមុខ​សំឡេងឆ្នោត​លើ​ម្ចាស់​ជើងឯក​ចាស់ Pierre-Emerick Aubameyang រហូតដល់ ២៨​សំឡេង  ។​



Riyad Mahrez ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាហ្វ្រិក បោះឆ្នោត​គាំទ្រ​ឲ្យ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ដោយ​ទទួលបាន​សំឡេងឆ្នោត​នាំមុខ ៣៦១​សំឡេង ឈ្នះ​ម្ចាស់​ពានរង្វាន់​ចាស់ Pierre-Emerick Aubameyang ខ្សែប្រយុទ្ធ​របស់ Borussia Dortmund និង​ខ្សែបម្រើ Sadio Mane របស់ Liverpool​។



​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​អាល់​ហ្សេ​រី​វ័យ ២៥​ឆ្នាំ​រូបនេះ បាន​ជួយ​ក្រុម​កញ្ជ្រោង​ខៀវ Leicester City  លើក​ពាន​លំដាប់​កំពូល​អង់គ្លេស Premier League លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​រដូវ​កាល​មុន និង​រក​គ្រាប់​បាល់​បាន ១៧​គ្រាប់ និង​បញ្ជូន​ឲ្យ​ដៃគូ​១១​ដង​ផងដែរ​។​

​ក្រៅពី​ពានរង្វាន់​ខាងលើនេះ ពានរង្វាន់​កីឡាករ​ឆ្នើម​វ័យក្មេង​ប្រចាំ​ទ្វីបអាហ្វ្រិក (Young Player Award) បាន​ទៅ Alex Iwobi ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​របស់​កាំភ្លើង​ធំ Arsenal និង Kelechi Iheanacho ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ទៀត​ដែល​លេង​ឲ្យ​ក្លិប Manchester City ឈ្នះ​ពាន​កីឡាករ​វ័យក្មេង​មាន​ទេពកោសល្យ​ប្រចាំឆ្នាំ​២០១៦ (Most promising talen of the year 2016) ផងដែរ​៕






Tag:
 African Player of the Year 2016
  Mahrez
© រក្សាសិទ្ធិដោយ thmeythmey.com