ជាតិ
សម្តេច ប៊ុន រ៉ានី ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រពីសាកលវិទ្យាល័យចិន
×
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យក្វាំងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន។ ការប្រគល់និងទទួលសញ្ញាបត្រ នឹងប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។
បើតាមសេចក្តីជូនដំណឹងរបស់កាកបាទក្រហមកម្ពុជា សម្តេច ប៊ុន រ៉ានី ហ៊ុនសែន នឹងទទួលសញ្ញាបត្រថ្នាក់បណ្តិតកិត្តិយសផ្នែកអក្សរសាស្ត្រពីសាកលវិទ្យាល័យក្វាំងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយការប្រគល់ជូននេះក្រោមវត្តមានលោក Xie Shanggo ប្រធានសាកលវិទ្យាល័យក្វាំងស៊ី។ ពេលប្រគល់និងទទួលសញ្ញាបត្រនោះដែរ ក៏នឹងមានការចូលរួមពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕
Tag:
ប៊ុនរានី ហ៊ុនសែន
ក្វាំងស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com