ជាតិ
សម្តេច ប៊ុន រ៉ានី ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​ពី​សាកលវិទ្យាល័យ​ចិន​
07, Jan 2017 , 4:19 pm        
រូបភាព
ដោយ:
 
 
​សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​ទទួល​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ ពី​សាកលវិទ្យាល័យ​ក្វាំ​ង​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ការប្រគល់​និង​ទទួល​សញ្ញាបត្រ នឹង​ប្រព្រឹត្តទៅ​នៅ​សាលសន្និសីទ​ចតុមុខ នា​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ ខាងមុខនេះ​។

 
​បើតាម​សេចក្តីជូនដំណឹង​របស់​កាកបាទក្រហមកម្ពុជា សម្តេច ប៊ុន រ៉ានី ហ៊ុនសែន នឹង​ទទួល​សញ្ញាបត្រ​ថ្នាក់​ប​ណ្តិ​ត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​ពី​សាកលវិទ្យាល័យ​ក្វាំ​ង​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ការ​ប្រគល់ជូន​នេះ​ក្រោម​វត្តមាន​លោក Xie Shanggo ប្រធាន​សាកលវិទ្យាល័យ​ក្វាំ​ង​ស៊ី​។ ពេល​ប្រគល់​និង​ទទួល​សញ្ញាបត្រ​នោះដែរ ក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕    
 
 

Tag:
 ប៊ុន​រា​នី ហ៊ុនសែន​
  ក្វាំ​ង​ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com