ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ឡាវ បើក​ច្រកព្រំដែន​ថ្មី​មួយទៀត​នៅ​ថ្ងៃទី​១០​ខែមករា​
09, Jan 2017 , 7:39 am         3033
រូបភាព
ដោយ: ថ្មីៗ
 
​ប្រទេស​កម្ពុជា និង​ឡាវ នឹងដាក់​ឲ្យ​ដំណើរការ​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយទៀត គឺ​ច្រក​ត្រពាំង​ក្រៀល នៃ​ខេត្តស្ទឹងត្រែង និង​ច្រក​ណង​ណុ​ក​ខៀន ខេត្ត​ចម្ប៉ា​សាក់​។ ច្រកព្រំដែន​ថ្មី​នេះ ត្រូវ​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​១០ ខែមករា​។
 
​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ នឹង​ធ្វើជា​អធិបតី​រួមគ្នា ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ គឺ​ច្រក​ត្រពាំង​ក្រៀល នៃ​ខេត្តស្ទឹងត្រែង និង​ច្រក​ណង​ណុ​ក​ខៀន ខេត្ត​ចម្ប៉ា​សាក់​។ 
 
​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ពិធី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១០ ខែមករា​។ បន្ទាប់ពី​ពិធី​សម្ពោធ សម្តេច ហ៊ុន សែន នឹង​ទៅ​ទស្សនា​ទំនប់​វា​រី​អគ្គិសនី​ដន​សាងហុង ដែល​ស្ថិតក្នុង​ខេត្ត​ចម្ប៉ា​សាក់​។ 
 
​ការបើក​ឲ្យ​ប្រើប្រាស់​ច្រក​ត្រួតពិនិត្យ​ព្រំដែន​ថ្មី​នេះ បង្ហាញ​ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​សម្រួល​បន្ថែមទៀត​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន ទេសចរណ៍ និង​ការតភ្ជាប់​រវាង​ប្រទេស​ទាំង​៣ ៕
 
Tag:
 កម្ពុជា​-​ឡាវ​
 ​ ច្រកព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ