ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ឡាវ បើកច្រកព្រំដែនថ្មីមួយទៀតនៅថ្ងៃទី១០ខែមករា
×
ប្រទេសកម្ពុជា និងឡាវ នឹងដាក់ឲ្យដំណើរការច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត គឺច្រកត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង និងច្រកណងណុកខៀន ខេត្តចម្ប៉ាសាក់។ ច្រកព្រំដែនថ្មីនេះ ត្រូវសម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី១០ ខែមករា។
នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីឡាវ នឹងធ្វើជាអធិបតីរួមគ្នា ក្នុងពិធីសម្ពោធអគារទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ គឺច្រកត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង និងច្រកណងណុកខៀន ខេត្តចម្ប៉ាសាក់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ពិធីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែមករា។ បន្ទាប់ពីពិធីសម្ពោធ សម្តេច ហ៊ុន សែន នឹងទៅទស្សនាទំនប់វារីអគ្គិសនីដនសាងហុង ដែលស្ថិតក្នុងខេត្តចម្ប៉ាសាក់។
ការបើកឲ្យប្រើប្រាស់ច្រកត្រួតពិនិត្យព្រំដែនថ្មីនេះ បង្ហាញពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មតាមព្រំដែន ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំង៣ ៕
Tag:
កម្ពុជា-ឡាវ
ច្រកព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com