កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឈ្នះពាន Best FIFA Player រីឯគ្រាប់បញ្ចូលទីល្អ បានលើកីឡាករម៉ាឡេស៊ី
× Cristiano Ronaldo បានឈ្នះពាន Best FIFA Player of the Year ប្រចាំឆ្នាំ២០១៦ បន្ទាប់ពីទទួលបានសំឡេងគាំទ្រលើស Lionel Messi និង Antoine Griezmann ។ តាមរយៈការបោះឆ្នោតពីគ្រូបង្វឹក ប្រធានក្រុម និងអ្នកសារព័ត៌មាន Ronaldo បាន៣៤,៥៤ភាគរយ Messi បាន២៦,៤២ភាគរយ និង Griezmann បាន៧,៥៣ភាគរយ។
ពាន The Best FIFA Football Awards បានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមករា នៅក្នុងទីក្រុងហ្សួរិច ប្រទេសស្វីស។ នេះអាចចាត់ទុកជាពានប្រចាំឆ្នាំលើកដំបូងដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីកិច្ចសហប្រតិបត្តិការរវាង FIFA និងទស្សនាវដ្តីបារាំង France Football ក្នុងការផ្តល់ពានរង្វាន់ FIFA Ballon d’Or ឈានដល់ទីបញ្ចប់។ សម្រាប់ពានរង្វាន់ Ballon d'Or 2016 ដែលរៀបចំផ្តាច់មុខដោយ France Football នោះ Ronaldo ក៏ជាម្ចាស់ពានផងដែរ ដោយបានសំឡេងគាំទ្រពីអ្នកកាសែតច្រើនជាង Messi និង Griezmann។
-The Best FIFA Men’s Player: Cristiano Ronaldo
-The Best FIFA Women’s Player: Carli Lloyd
-The Best FIFA Men’s Coach: Laudio Ranieri
-The Best FIFA Women’s Coach: Silvia Neid
-FIFA Fan Award: ក្រុមអ្នកគាំទ្រ Borussia Dortmund និង Liverpool
-FIFA Puskas Award (គ្រាប់បាល់បញ្ចូលទីល្អដាច់គេ)៖ កីឡាករម៉ាឡេស៊ី Mohd Faiz Subri
-FIFA Fair Play Award: ក្លិប Atletico Nacional (កូឡុំប៊ី) ដែលបានប្រកាសផ្តល់ពាន Copa Sudamericana ទៅក្លិបប្រេស៊ីល Chapecoense ដែលកីឡាករជាច្រើនបានស្លាប់ដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះ
-FIFA FIFPro World11 (Team of the Year):
+អ្នកចាំទី: Manuel Neuer
+ខ្សែការពារ: Dani Alves, Gerard Pique, Sergio Ramos, Marcelon
+ខ្សែបម្រើ : Luka Modric, Toni Kroos, Andres Iniesta
+ខ្សែប្រយុទ្ធ : Lionel Messi, Luis Suarez, Cristiano Ronaldo ៕
Tag:
Best FIFA Player
Ronaldo
Mohd Faiz Subri
© រក្សាសិទ្ធិដោយ thmeythmey.com