កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឈ្នះ​ពាន Best FIFA Player រីឯ​គ្រាប់​បញ្ចូល​ទី​ល្អ បាន​លើ​កីឡាករ​ម៉ាឡេស៊ី​
10, Jan 2017 , 10:07 am        
រូបភាព
ដោយ: រួបរួម
Cristiano Ronaldo បានឈ្នះ​ពាន Best FIFA Player of the Year ប្រចាំឆ្នាំ​២០១៦ បន្ទាប់ពី​ទទួលបាន​សំឡេងគាំទ្រ​លើស Lionel Messi និង Antoine Griezmann ។ តាមរយៈ​ការបោះឆ្នោត​ពី​គ្រូបង្វឹក ប្រធាន​ក្រុម និង​អ្នកសារព័ត៌មាន Ronaldo បាន​៣៤,៥៤​ភាគរយ Messi បាន​២៦,៤២​ភាគរយ និង Griezmann បាន​៧,៥៣​ភាគរយ​។



​ពាន The Best FIFA Football Awards បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩ ខែមករា នៅក្នុង​ទីក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស​។ នេះ​អាច​ចាត់ទុកជា​ពាន​ប្រចាំឆ្នាំ​លើកដំបូង​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បន្ទាប់ពី​កិច្ចសហប្រតិបត្តិការ​រ​វាង FIFA និង​ទស្សនា​វ​ដ្តី​បារាំង France Football ក្នុង​ការផ្តល់​ពានរង្វាន់ FIFA Ballon d’Or ឈានដល់​ទីបញ្ចប់​។ សម្រាប់​ពានរង្វាន់ Ballon d'Or 2016 ដែល​រៀបចំ​ផ្តាច់មុខ​ដោយ France Football នោះ Ronaldo ក៏​ជា​ម្ចាស់​ពាន​ផងដែរ ដោយបាន​សំឡេងគាំទ្រ​ពី​អ្នកកាសែត​ច្រើនជាង Messi និង Griezmann​។​

-The Best FIFA Men’s Player: Cristiano Ronaldo
-The Best FIFA Women’s Player: Carli Lloyd
-The Best FIFA Men’s Coach: Laudio Ranieri
-The Best FIFA Women’s Coach: Silvia Neid
-FIFA Fan Award: ក្រុម​អ្នកគាំទ្រ Borussia Dortmund និង Liverpool
-FIFA Puskas Award (​គ្រាប់​បាល់​បញ្ចូល​ទី​ល្អ​ដាច់​គេ​)៖ កីឡាករ​ម៉ាឡេស៊ី Mohd Faiz Subri
-FIFA Fair Play Award: ក្លិប Atletico Nacional (​កូ​ឡុំ​ប៊ី​) ដែល​បានប្រកាស​ផ្តល់​ពាន Copa Sudamericana ទៅ​ក្លិប​ប្រេ​ស៊ី​ល Chapecoense ដែល​កីឡាករ​ជាច្រើន​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​
-FIFA FIFPro World11 (Team of the Year):
+​អ្នកចាំទី​: Manuel Neuer
+​ខ្សែការពារ​: Dani Alves, Gerard Pique, Sergio Ramos, Marcelon
+​ខ្សែបម្រើ : Luka Modric, Toni Kroos, Andres Iniesta
+​ខ្សែប្រយុទ្ធ : Lionel Messi, Luis Suarez, Cristiano Ronaldo ៕









Tag:
 Best FIFA Player
  Ronaldo
  Mohd Faiz Subri
© រក្សាសិទ្ធិដោយ thmeythmey.com