កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​កម្ពុជា​ជួប​ភ្នំពេញ​ក្រោ​ន មុន​ធ្វើដំណើរ​ទៅ​អារ៉ាប់​រួម​អេ​មី​រ៉េត​
10, Jan 2017 , 3:07 pm        
រូបភាព
ដោយ:
​មុន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត​នៅ​ថ្ងៃទី​១១ ខែមករា ដើម្បី​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នា​ថ្ងៃទី​១៤ ខែមករា ខាងមុខ​។ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​ភ្នំពេញ​នៅ​កីឡដ្ឋាន RSN នា​រសៀល​នេះ​។



​ក្រោយ​ធ្វើការ​ហ្វឹកហាត់​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លងទៅ​នា​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​១០ ខែមករា នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​ជួប​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន RSN​។ មុន​ក្រុម​តំណាង​កម្ពុ​ជាមួយនេះ​ចាក​ចេញពី​កម្ពុជា​ដើម្បី​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ថ្ងៃទី​១១ ខែមករា ស្អែក​នេះ​។

​គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោយ​ចប់​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​ប្រកប​អាជីព​នៅក្នុង​លី​ក​កម្ពុជា​(​ភ្នំពេញ​ក្រោ​ន​)​។ ក្រុម​កម្ពុ​ជាមួយនេះ​នឹង​ជួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត នា​ថ្ងៃទី​១៤ ខែមករា ខាងមុខ​៕




Tag:
 បាល់ទាត់​
  ក្រុម​ជម្រើសជាតិ​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com