ប្រធាន​ក្រុម គ្រូបង្វឹក និង​អ្នកកាសែត​កម្ពុជា​បោះ​ឲ្យ​អ្នកណា​សម្រាប់ Best FIFA Awards?

កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​ក្រុម គ្រូបង្វឹក និង​អ្នកកាសែត​កម្ពុជា​បោះ​ឲ្យ​អ្នកណា​សម្រាប់ Best FIFA Awards?
10, Jan 2017 , 9:59 pm         998
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ បានរៀបចំ​ពិធី​ផ្តល់រ​ង្វាន់ The Best FIFA Football Awards សម្រាប់​អ្នក​ដែល​លេចធ្លោ​បំផុត​ក្នុង​សកម្មភាព​បាល់ទាត់​នា​រយៈពេល​១២​ខែ​កន្លងមក​។ ព្រឹត្តិការណ៍​អាច​ចាត់ទុកជា​ទំព័រ​ថ្មី បន្ទាប់ពី FIFA និង​ទស្សនា​វ​ដ្តី​បារាំង France Football បញ្ចប់​កិច្ចព្រមព្រៀង​លើ​ការផ្តល់​ពានរង្វាន់ FIFA Ballon d’Or ។ ស្ថាប័ន​ទាំងពីរ​សម្រេច​រៀបចំ​ពានរង្វាន់​ដាច់ដោយឡែក ដោយ FIFA ទទួលបន្ទុក​រៀបចំ The Best FIFA Football Awards រីឯ​ទស្សនា​វ​ដ្តី​បារាំង​រៀបចំ Ballon d’Or​។​


​សម្រាប់​ពានរង្វាន់ The Best FIFA Football Awards ប្រធាន​ក្រុម​ជម្រើសជាតិ​បុរស​-​នារី គ្រូបង្វឹក​បុរស​-​នារី និង​អ្នកកាសែត​មួយចំនួន ត្រូវបាន​ជ្រើសរើស​ឲ្យ​បោះឆ្នោត ដោយ​៥​ពិន្ទុ​ចំពោះ​ជម្រើស​ទី​១ ៣​ពិន្ទុ​ចំពោះ​ជម្រើស​ទី​២ និង​១​ពិន្ទុ​ចំពោះ​ជម្រើស​ទី​៣ ។​

​នៅ​កម្ពុជា ពានរង្វាន់​កីឡាករ​ឆ្នើម និង​គ្រូបង្វឹក​ឆ្នើម​ផ្នែក​បុរស មានការ​រួមចំណែក​ពី​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន នៃ​ក្លិប​ក្រសួងការពារជាតិ ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ និង​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon​។ ផ្នែក​នារី មានការ​ចូលរួម​ពី​សំណាក់ លោក មាស សំអឿន ដែល​គ្រូបង្វឹក​ជម្រើសជាតិ​នារី​កម្ពុជា និង​កញ្ញា ញ៉ ស្រី​ណែ​ត ដែលជា​ប្រធាន​ក្រុម ។ លោក អ៊ឹង ចំរើន និពន្ធ​នាយក​សារព័ត៌មាន​ថ្មីៗ ដែល​តំណាង​ឲ្យ​អ្នកកាសែត​កម្ពុជា បាន​បោះឆ្នោត​ទាំង​ផ្នែក​បុរស និង​នារី​។​

​ពាន The Best FIFA Men’s Player 2016: Cristiano Ronaldo
Cristiano Ronaldo បាន​សំឡេងគាំទ្រ​សរុប ៣៤,៥៤​ភាគរយ ដោយ​នាំមុខ Lionel Messi (២៦,៤២​ភាគរយ​) និង Antoine Greizmann (៧,៥៣​ភាគរយ​)​។ Ronaldo ទទួលបាន​១០​ពិន្ទុ​ពី​កម្ពុជា ដោយ​កីឡាករ អ៊ុំ សេរី​រ័ត្ន និង​លោក អ៊ឹង ចំរើន ដាក់​ក្នុង​ជម្រើស​ទី​១ ខណៈ Messi ស្ថិតក្នុង​ជម្រើស​ទី​១​របស់ លោក Lee Tae Hoon និង​ជា​ជម្រើស​ទី​ពីរ​របស់ សេរី​រ័ត្ន​។ កីឡាករ Top 3 Antoine Griezmann ក៏​ទទួលបាន​១​ពិន្ទុ​ផងដែរ​ពី​លោក ចំរើន​។​








​ពាន  The Best FIFA Men’s Coach 2016: Claudio Ranieri
​លោក Claudio Ranieri បាន​សំឡេងគាំទ្រ ២២,៦​ភាគរយ លោក Zinedine Zidane បាន​១៦,៥៦​ភាគរយ និង​លោក Fernando Santos បាន​១៦,២៤​ភាគរយ​។ គ្រូបង្វឹក​ក្លិប Leicester លោក Claudio Ranieri បាន​៥​ពិន្ទុ ពី​លោក អ៊ឹង ចំរើន​។ លោក Zinedine Zidane ដែល​ស្ថិតក្នុង​គ្រូបង្វឹក Top 3 បាន​៥​ពិន្ទុ​ពី អ៊ុំ សេរី​រ័ត្ន លោក Fernando Santos បាន​៣​ពិន្ទុ​ពី​លោក ចំរើន ខណៈ​លោក Lee ជ្រើសរើស​គ្រូបង្វឹក​ផ្សេង​ក្រៅពី Top 3​។​








​ពាន The Best FIFA Women’s Player 2016: Carli Lloyd
​កីឡាការិនី Carli Lloyd បាន​សំឡេងគាំទ្រ ២០,៦៨​ភាគរយ Marta បាន​១៦,៦០​ភាគរយ និង Melanie Behringer បាន​១២,៣៤​ភាគរយ​។ ម្ចាស់​ពាន Carli Lloyd បាន​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​កម្ពុជា ដែល​ផ្តល់​ដោយ​កញ្ញា ញ៉ ស្រី​ណែ​ត ខណៈ Melanie Behringer បាន​១​ពិន្ទុ​ផងដែរ​ពី​លោក មាស សំអឿន​។ លោក ចំរើន មាន​ជម្រើស​ក្រៅពី Top 3 ។​








​ពាន  The Best FIFA Women’s Coach 2016: Silvia Neid
​អ្នកស្រី Silvia Neid បាន​២៩,៩៩​ភាគរយ Jill Ellis បាន​១៦,៦៨​ភាគរយ និង Pia Sundhage បាន​១៦,៤៧​ភាគរយ​។ Silvia Neid, Pia Sundhage ជា​ជម្រើស​ទី​ពីរ និង​ទី​បី​របស់ កញ្ញា ស្រី​ណែ​ត និង​លោក ចំរើន ខណៈ​លោកគ្រូ សំអឿន បានផ្តល់​៣​ពិន្ទុ​ដល់ Jill Ellis៕








Tag:
 The Best FIFA Football Awards
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next
20 Feb 2017