បទយកការណ៍ / បទសម្ភាសន៍
លោក ភួ ពុយ៖ តម្លៃស្រូវនឹងលែងមានបញ្ហា ក្រោយឃ្លាំងស្តុក និងឡសម្ងួតសង់រួចរាល់
× នៅក្នុងឆ្នាំ២០១៧នេះ រដ្ឋាភិបាលគ្រោងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ ដែលនឹងចំណាយថវិកាប្រមាណ១៥លានដុល្លារ ដើម្បីដោះស្រាយបញ្ហាធ្លាក់ថ្ងៃស្រូវរបស់ប្រជាកសិករ។ ឃ្លាំងស្តុក និងឡសម្ងួតស្រូវនេះ គ្រោងនឹងសង់ឲ្យរួចរាល់ក្នុងឆ្នាំ២០១៧នេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថាក្រុមហ៊ុនមួយណានឹងទទួលបានទុនវិនិយោគនេះពីរដ្ឋាភិបាលនៅឡើយ។
លោក ភួ ពុយ ប្រធានធនាគារស្រូវបញ្ជាក់ថា ការសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវនេះ នឹងផ្តល់សារៈសំខាន់ចម្បងដល់ប្រជាកសិករ ពោលគឺទីផ្សារស្រូវ នឹងមិនជួបបញ្ហាធ្លាក់ថ្លៃហួសកម្រិត។ លោក ភួ ពុយ ដែលជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងផងនោះ បញ្ជាក់ដូច្នេះថា៖«ជួយដល់កសិករក្នុងការផលិតផលមក គាត់លក់ចេញទៅក្នុងទីផ្សារ មិនទួបបញ្ហាការស្ទះទីផ្សារ ក៏ដូចជាការចុះថ្លៃហួសកម្រិត។ ដូច្នេះទីផ្សាររបស់កសិករគឺល្អ មិនអាចជួបបញ្ហាក្នុងការលក់ចេញ។
បើតាម ភួ ពុយ ក្រោយសង់ឃ្លាំងស្តុក និងឡសម្ងួត ដែលអាចស្តុកស្រូវបាន ២០ម៉ឺនតោន និងសម្ងួតស្រូវប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃនេះ ក៏នឹងពន្លឿនការនាំចេញអង្ករទៅក្រៅប្រទេសសម្រេចបាន១លានតោន ក្នុងមួយឆ្នាំ តាមផែនការរបស់រាជរដ្ឋាភិបាលដែរ។
ដើម្បីលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ខន ចំប៉ា និងលោក ភួ ពុយ ប្រធានធនាគារស្រូវ និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដូចតទៅ៖
Tag:
ភួ ពុយ
ស្រូវ
អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com