ជាតិ
សេដ្ឋកិច្ច
១០​ខែ​ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក​មាន​ជាង​២៧០០​លាន​ដុល្លារ
12, Jan 2017 , 9:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា
រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា
​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៦ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ទឹកប្រាក់​សរុប​ចំនួន ២,៧៤២ លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​របាយការណ៍​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៦ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ ។​



​របាយការណ៍​នេះ ឲ្យ​ដឹងថា​កម្ពុ​ជានា​ទំនិញ​ចេញទៅ​សហរដ្ឋអាមេរិក​មានទឹក​ប្រាក់​២,៤៣៤​លាន​ដុល្លារ   ខណៈ​អាមេរិក​នាំ​ចូលមក​កម្ពុជា ៣០៧​លាន​ដុល្លារ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ទឹកប្រាក់​២,៩៤២ លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំចេញ​ក្នុង​ទឹកប្រាក់​២,៦១៧​លាន​ដុល្លារ ហើយ​នាំចូល​ពី​អាមេរិក​វិញ​ក្នុង​ទឹកប្រាក់ ៣២៨​លាន​ដុល្លារ​៕

Tag:
 ពាណិជ្ជកម្ម​
 ​ កម្ពុជា​-​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com