ជាតិ
លោក ថៃ នរសត្យា មិនអន្តរាគមន៍លើករណីកូនប្រុសឡើយ Noreak Sathya(រូបភាពពីហ្វេសប៊ុក លោក ថៃ នរសត្យា)
× លោក ថៃ នរសត្យា អះអាងថាខ្លួនមិនធ្វើអន្តរាគមន៍ណាមួយ លើករណីកូនប្រុសរបស់ខ្លួនឡើយ។ គ្មានអន្តរាគមន៍ ព្រោះករណីនេះហួសពីការឃុំគ្រងរបស់ខ្លួន ដែលមានតួនាទីត្រឹមជាឪពុក។
លោក ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា លោកគ្មានការអន្តរាគមន៍លើករណីកូនប្រុសគឺអតីតតារាសម្តែងថៃ នរពិទូ នោះទេ។ លោក ថៃ នរពិទូ ដែលត្រូវនគរបាលចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននោះទេ។
លោក ថៃ នរសត្យា ដែលជាអ្នកនាំពាក្យក្រសួងវប្បធម៌ផងនោះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖« ទឹកចិត្តឪពុកម្តាយទោះបីកូនខុសលើសនេះ ក៏ចង់ការពារ ឃុំគ្រងកូនដែរ ប៉ុន្តែធ្វើម៉េច ប៉ូលិសចាប់វា(ថៃ នរពិទូ)ហើយ មានតែព្រមឲ្យគេចាត់ការតាមនីតិវិធី។ ខ្ញុំមិនមានការអន្តរាគមន៍ណាមួយទេ គឺខ្ញុំអត់មាន ព្រោះរឿងវាផុតពីដៃខ្ញុំ ហើយ»។
ថៃ នរពិទូ អតីតតារាសម្តែង និងភរិយា រួមទាំងជនសង្ស័យ៤នាក់ ត្រូវនគរបាលខេត្តបាត់ដំបងចាប់ខ្លួនពីបទផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន កាលពីយប់ថ្ងៃទី៩ ធ្នូ នៅទីតាំងខារ៉ាអូខេមួយ ក្នុង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ថៃ នរពិទូ ក៏ជាអតីតម្ចាស់ពានប្រុសស្អាត ក្នុងកម្មវិធី ហ្វ្រែសស៊ីប៊យដែរ។
សមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងនេះ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់៕
Tag:
ជាតិ
សង្គម
ថៃ នរសត្យា
ថៃ នរពិទូ
© រក្សាសិទ្ធិដោយ thmeythmey.com