ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរខាងស្តាំបំផុតអាចបត់ស្តាំបាន ទោះភ្លើងចរាចរណ៍ពណ៌ក្រហម
× ភ្នំពេញ៖ ភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) មាន ៣ពណ៌ គឺពណ៌លឿងឲ្យប្រុងប្រយ័ត្ន, បៃតងឲ្យចេញដំណើរ និងក្រហមឲ្យឈប់។ នេះបើតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ ប៉ុន្តែ អ្នកបើកបរខាងស្តាំបំផុតអាចបត់ស្តាំបាន ទោះភ្លើងចរាចណ៍ពណ៌ក្រហម ករណីគ្មានឧបសគ្គ។
មាត្រា ១១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្នត្រៀមឈប់។ រីឯ ពន្លឺពណ៌បៃតង ជាសញ្ញាអនុញ្ញាតឲ្យយាន ជំនិះចេញដំណើរ និងពន្លឺពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់។
ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហម គឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូស សម្រាប់ថ្មើរជើងឆ្លងកាត់។ នេះបើតាមមាត្រា ១១ ។
ប៉ុន្តែមាត្រាដដែលបន្តចែងបញ្ជាក់ថា បើគ្មានឧបសគ្គនៅខាងមុខ យានជំនិះខាងស្តាំបំផុតអាច បត់ស្តាំបានដោយប្រុងប្រយ័ត្ន លើកលែងមានភ្លើងសញ្ញាព្រួញក្រហមហាមបត់ស្តាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com