ជាតិ
សង្គមជាតិ
ឥទ្ធិពល​ព្យុះ​ទី ១ នឹង​បង្ក​ឲ្យ​ភ្លៀង​ធ្លាក់ ស្ទើ​ទូទាំងប្រទេស​កម្ពុជា
11, Jan 2017 , 5:53 pm        
រូបភាព
ដោយ: ថ្មីៗ
ឥទ្ធិពល​ព្យុះ​ទី១ ឈ្មោះ MUIFA ប្រចាំឆ្នាំ២០១៧ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃទី១៣ ដល់ ១៧ ខែមករា ឆ្នាំ២០១៧ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម។


 
សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ដដែល នៅ​ថ្ងៃទី១១ មករា​នេះ បញ្ជាក់ថា សម្ពាធ​ទាប​ដែល​កើតឡើង​ពី​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន បាននិងកំពុង​វិ​វត្ត​ទៅជា​សម្ពាធ​ទាប​សកម្ម ហើយ​សម្ពាធ​ទាប​សកម្ម​នឹង​វិ​វត្ត​ទៅ​វិ​សម្ពាធ ឬ ព្យុះ​ទី១ ប្រចាំឆ្នាំ ២០១៧ ឈ្មោះ MUIFA។ ព្យុះ​នេះ នឹងធ្វើ​ដំណើរ​ចូលទៅ​សមុទ្រ​ចិន​ខាងត្បូង​ហើយ រួច​ក៏​បន្តដំណើរ​ទៅ​តំបន់ឆ្នេរ​នៃ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម ហើយនឹង​គ្របដណ្តប់​មកលើ​ប្រទេស​កម្ពុជា​ផងដែរ។
 
ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា  នៅ​រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល ត្បូងឃ្មុំ កំពង់ចាម កំពង់ស្ពឺ តាកែវ និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៦៧នេះ។ ចំណែក​ខេត្ត​ចំនួន៦ទៀត រួមមាន​ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​មធ្យម ចាប់ពី​ថ្ងៃទី១៤-១៦ មករា ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ MUIFA៕
 

Tag:
 ព្យុះ​ MUIFA
© រក្សាសិទ្ធិដោយ thmeythmey.com