ព័ត៍មានសុខភាព
ផ្លែឈើ និងទឹកដោះគោជូរអាចជួយអ្នកស្គមបាន!
× ប្រសិនជាអ្នកចង់បានរាងស្អាត អ្នកអាចប្រើផ្លែឈើ ទឹកដោះគោជូរ និងស្រូវសាលីបាន នោះអ្នកនឹងអាចមានរាងស្គមបាន។ ដូចនេះតើមានរបៀបធ្វើដូចម្តេចខ្លះទៅ?
គ្រឿងផ្សំ ៖ ផ្លែប៉ោម សារី ទំពាំងបាយជូរ ទឹកដោះគោជូរចំនួន២០០មីលីលីត្រ និងស្រូវសាលីចំនួន១៥០ក្រាម។
របៀបធ្វើ ៖ ដំបូងអ្នកត្រូវតែយកផ្លែឈើទៅលាងឲ្យស្អាត ហើយចិតជារាងតូចៗដាក់ចាន បន្ទាប់មកចាក់ទឹកដោះគោជូរចូលទៅក្នុងផ្លែឈើទាំងនោះ។ ក្រោយពេលដែលអ្នកឆុងស្រូវសាលីហើយ អ្នកអាចចាក់វាចូលទៅក្នុងនោះ ដោយកូរឲ្យសព្វជាការស្រេច។ អ្នកអាចញ៉ាំចំនួនពីរពេល គឺពេលថ្ងៃ និងល្ងាច នោះវានឹងធ្វើឲ្យអ្នកមានរាងស្អាត និងសម្រស់កាន់តែស្អាតជាងមុនទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com