រូបត្លុក
ហ្វេសប៊ុកបំបែកភាពស្និទ្ធស្នាលនៅក្នុងសង្គមគ្រួសារខ្មែរ…
× ភ្នំពេញ៖ ភាពល្អូកល្អិននៅក្នុងសង្គមគ្រួសារខ្មែររវាងប្តី និងប្រពន្ធ, កូន និងឪពុកម្តាយ, កូន និងកូន បាន និងកំពុងត្រូវបានកាត់ផ្តាច់ដោយសារតែឥទ្ធិពលនៃវត្តមានហ្វេសប៊ុក។ សកម្មភាពជាក់ស្តែង បានបង្ហាញថា សមាជិកគ្រួសារនីមួយៗ មិត្តភក្តិ និងក្រុមការងារជាមួយគ្នា លែងសូវជជែកគ្នាទៀតហើយ នៅពេលពួកគេជួបគ្នា។ ជំនួសឲ្យការជជែកគ្នា ពួកគេច្រើនលេងហ្វេសប៊ុករៀងៗខ្លួន។ នៅក្នុងប្រទេសមួយចំនួន នៅក្នុងហាង ឬនៅក្នុងគ្រួសារ គេបានកំណត់មិនឲ្យលេងបណ្តាញសង្គមច្រើនពេកទេ។ តែនេះ ជាការកំណត់របស់ក្រុមនីមួយៗតែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com