ព័ត៍មានសុខភាព
ចង់​ឲ្យ​ទារក​តូចៗ​គេង​ទៀង​ម៉ោង ឪពុកម្តាយ​គួរ​ធ្វើ​បែបណា​?​​
14, Jan 2017 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើដំណើរ​កម្សាន្ត​ជាមួយ​កូនតូចៗ ឬ​កូន​ធំ​បន្តិច​អាច​ក្លាយទៅជា​រឿង​ពិបាក ជាពិសេស​វា​តែងតែ​ត្រូវការ​ឆ្លងកាត់​ពេលវេលា​ដែល​កូន​ត្រូវការ​គេង​ថ្ងៃ និង​ចូល​គេង​តាម​ទម្លាប់​របស់​ពួកគេ​។ ការដែល​ទទួល​បានកា​រ​សម្រាក​ត្រឹមត្រូវ​គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ក្មេង​មាន​អារម្មណ៍ល្អ​ក្នុងពេល​គេ​ចេញ​ឆ្ងាយ​ពី​ផ្ទះ ដូច្នេះ​គន្លឹះ​មួយចំនួន​ខាងក្រោម​នេះ គប្បី​តែ​ឪពុកម្តាយ​គួរតែ​អនុវត្តបាន​ហើយ​ក្នុងពេល​ធ្វើដំណើរ​ជាមួយ​កូនតូចៗ​។

 
1.    ចូរ​ធ្វើយ៉ាងណា​ឲ្យ​កូន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​សុវត្ថិភាព​តាមរយៈ​ឲ្យ​គេ​គេង​ថ្ងៃ​ទៀង​ម៉ោង និង​ចូល​គេង​ពេលយប់​ទៀងពេល​ដូច​កាល​នៅផ្ទះ​ដែរ​។ ចូរ​យក​សៀវភៅ​ដែល​គេ​ចូលចិត្ត​មើល របស់​លេង និង​ភួយ​ដែល​គេ​ធ្លាប់ប្រើ ជាពិសេស​របស់​ដែល​ទាក់ទង​នឹង​ការ​គេង​របស់គេ​តាម​ខ្លួន​ផង​។​
2.    បើសិនជា​អាច ចូរ​ព្យាយាម​ធ្វើ​សកម្មភាព​ខាងក្រៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​នៅពេល​ថ្ងៃ ប៉ុន្តែ​ត្រូវ​ឲ្យ​នៅ​ជិត​ផ្ទះ​ដែរ​ក្នុងពេល​ល្ងាច ដើម្បី​ឲ្យ​ក្មេង​មាន​អារម្មណ៍​ងងុយគេង​នៅពេល​យប់​
3.    បើ​អាច​គួរតែ​ទិញ​គ្រែ​សម្រាប់​គេង​តាម​ឡាន​ឲ្យ​គេ ដែលមានរ​ណាំង​បាំង​ត្រឹមត្រូវ និង​ពូក​ប្រកបដោយ​ផាសុខភាព​
4.    យក​នូវ​អ្វីដែល​ជំនួយ​ដល់​ការ​គេង​របស់​កូន ជាពិសេស​ចម្រៀង​ដែល​គេ​តែងតែ​ស្តាប់​នៅពេល​គេង​
5.    ចូរ​រៀប​គម្រោង​នូវ​ការលេង​ជាមួយ​កូន​រាល់ថ្ងៃ​នៅ​ជុំវិញ​ម៉ោង​ដែល​គេ​ត្រូវការ​គេង​ថ្ងៃ​៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com