ពីនេះ ពីនោះ
ផ្លែឈើ​ដែល​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់​​​​​​​​​​​​​​​​​​​​​​
16, Jan 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​រំលាយ​ខ្លាញ់​ដែលមាន​ក្នុង​រាងកាយ​អ្នក អ្នក​អាច​ពិសារ​ផ្លែឈើ​មួយចំនួន​ខាងក្រោម​នេះ​បាន នោះ​វា​នឹង​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ដែលមាន​ក្នុងនោះ​អស់​។ តើ​មាន​អ្វី​ខ្លះទៅ​?


 
1.​ ​អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​បាន ព្រោះ​វា​អាចជួយ​រំលាយ​អាហារ​ក្នុង​រាងកាយ​អ្នក ដោយ​មិន​ឲ្យ​វា​កក​ជា​អាស៊ីត​ខ្លាញ់​បានឡើយ​។ ម្យ៉ាងទៀត​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត ហើយ​មិនសូវ​បរិភោគ​អាហារ​ផ្សេង​ទៀតឡើយ ដូចនេះ​វា​ស័ក្តិសម​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​ណាស់​។​
2.​ ​ផ្លែ​ត្របែក​គឺ​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់ ព្រោះ​វា​មាន​សារធាតុ​ដែល​អាចជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ដែល​រុំ​ក្នុង​រាងកាយ​អ្នក នោះ​អ្នកនឹង​អាច​ស្គម​បាន​។​
3.​ ​ផ្លែ​គី​វី​គឺជា​ផ្លែឈើ​ដែលមាន​សារធាតុចិញ្ចឹម​ខ្ពស់ ហើយក៏​ជា​ផ្លែឈើ​ដែល​ពោរពេញ​ទៅដោយ​វីតាមីន​សេ​ផងដែរ ដែល​អាចធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ នោះ​អ្នកនឹង​គ្មាន​អាហារ​ដែល​អាច​កក​ទៅជា​អាស៊ីត​ខ្លាញ់​បានឡើយ​។​
4.​ ​នៅក្នុង​ផ្លែ​ល្ហុង​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាចជួយ​មិន​ឲ្យ​អាស៊ីត​ខ្លាញ់​ទាំងអស់​កក​ជាប់​នៅក្នុង​រាងកាយ​អ្នក​បានឡើយ​។​
5.​ ​នៅក្នុង​ផ្លែ​ម្នាស់​មាន​វីតាមីន​B1 និង​សារធាតុ​ដទៃទៀត​ដែល​អាចជួយ​រំលាយ​អាហារ​លឿន ដូចនេះ​ក្រោយ​ពិសា​របាយ​រួច អ្នក​អាច​ញ៉ាំ​បាន ប៉ុន្តែ​មិនត្រូវ​ពិសារ​ពេលដែល​មិនទាន់​បរិភោគ​អ្វី​ទេ​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com