ពីនេះ ពីនោះ
ឆ្នាំ២០១៧ ពិភពលោកសុខដែរអត់?
× កំណាព្យបទ ព្រហ្មគីតិ
ដោយ ប៉ាកាខ្មៅ
-ពីរពាន់ដប់ប្រាំពីរ រឿងស៊ីរីក្តៅបន្ត
អ៊ីរ៉ាក់ក៏មិនល្អ ផ្អើលឈូឆររងប្រហារ។
-តួគីក៏មិនស្ងប់ ដោះមិនចប់រឿងខ្លោចផ្សារ
ISIS វាយប្រហារ អះអាងថាចង់សងសឹក។
-អឺរ៉ុបប្រុងជើងការ ពិភាក្សាជាប់រដឹក
ដោះស្រាយជនភៀសសឹក ត្រូវគេដឹកចូលយប់ថ្ងៃ។
-បារាំងអាឡឺម៉ង់ ជួយលែងចង់ខ្លាចជាប់ដៃ
ខ្លាចរងការប្រល័យ យ៉ាងព្រៃផ្សៃដូចកន្លង។
-អាស៊ីក៏បារម្ភ គ្រាប់រៀបចំទុកសាកល្បង
កូរ៉េខាងជើងប៉ង គម្រាមបងប្អូនក្បែរខាង។
-ចិនគម្រាមដូចគ្នា អ្នកទាមទារបែបឡើងចាង
តៃវ៉ាន់គ្មានសំណាង ទោះអួតអាងបានត្រឹមស្រែក។
-អាស៊ានក៏ភ័យស្លុត រឿងសមុទ្រចិនចង់បែក
ចិនចង់ដោះដោយឡែក អាស៊ានស្រែកថាមិនអាច។
-រុស្ស៊ីអាមេរិក ក៏មិនភ្លេចអួតអំណាច
គម្រាមគ្នាគួរខ្លាច លោកនេះអាចសុខដែរទេ?
© រក្សាសិទ្ធិដោយ thmeythmey.com