អត្ថបទពាណិជ្ជកម្ម
របៀប​ហាត់ប្រាណ​ដើម្បី​បង្កើន​ទម្ងន់ និង សាច់ដុំ​
16, Jan 2017 , 4:35 pm        
រូបភាព
ដោយ:
​តាម​ការសិក្សា​មួយចំនួន​ដែល​ផ្តោតទៅលើ​ការហាត់​ប្រាណ​ដើម្បី​បង្កើន​ទម្ងន់ និង សាច់ដុំ អ្នកស្រាវជ្រាវ​បានស្នើ​ឱ្យ​អ្នក​ចូលចិត្ត​ហាត់ប្រាណ ប្រើ​ឧបករណ៍​ហាត់​ទម្ងន់​ធ្ងន់​ខាងក្រោម​នេះ​ជា​វិធី​ហាត់ប្រាណ​ដើម្បី​បង្កើន​ទម្ងន់ ។​

១.​លំ​ហាត់​បង្កើន​សាច់ដុំ​ពោះ ៖

​ជា​រៀងរាល់ថ្ងៃ អ្នក​គួរ​ធ្វើ​លំ​ហាត់ប្រាណ​លើក​សាច់ដុំ​ពោះ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​បង្កើន​ទម្ងន់​និង ភាព​ធន់​ដល់​រាងកាយ ងាយស្រួល​ដល់​ការអនុវត្ត​វិធី​ផ្សេងទៀត ដើម្បី​ជួយ​បង្កើន​សាច់ដុំ​។​



​ការធ្វើ​លំ​ហាត់ប្រាណ​បែបនេះ តម្រូវ​ឲ្យ​ប្រើ​កម្លាំង​ច្រើន បើ​អ្នក​ហាត់ប្រាណ​បែបនេះ​រហូត​ទៅ​សាច់ដុំ​របស់​អ្នក​អាច​អស់កម្លាំង​ខ្លាំងណាស់ ដូច្នេះ​អ្នក​ត្រូវ ធ្វើ​វា​យឺតៗ ហើយ​ដកដង្ហើម​មួយៗ វា​អាចជួយ​កាត់បន្ថយ​ភាព​ហត់​បាន​ខ្លះ​។​

២.  លំ​ហាត់ប្រាណ​បង្កើន​សាច់​ដុំដៃ​

​លំ​ហាត់​នេះ​វា​អាចពាក់ព័ន្ធ​ដល់​បញ្ហា​តំណពូជ​ផងដែរ ព្រោះ​ថាបើ​ក្រុមគ្រួសារ​សុទ្ធតែ ទាប ឬ តឿ ក៏​មិនអាច​ទទួលបាន​ប្រសិទ្ធ​ភាពល្អ​ដែរ ។​
​ដូចនេះ​ដើម្បី​ទទួលបាន​សាច់ដុំ ដៃ និង ដើមទ្រូង តឹង​ណែន អ្នក​គួរ​អនុវត្តតាម​បណ្តាល​វិធី​ខាងក្រោម ៖



-​លើក​ដុំ​ដែក​ទៅលើ ធ្វើយ៉ាងណា​ឲ្យ​ខ្ពស់​ផុត​ក្បាល ។​
-​ទម្រេត​ខ្លួន​នៅលើ​ម៉ាស៊ីន​ហាត់ប្រាណ រួច​លើក​ដុំ​ដែក​ឡើងលើ ។​
-​ព​ន្យួ​រ​ខ្លួន​ដោយ​ឧបករណ៍​ហាត់ប្រាណ ឲ្យ​បាន​យ៉ាងតិច​ពី​១០ ទៅ ១៥​ដង ក្នុង​មួយថ្ងៃ ។​
-​សម្រាប់​សុភាពនារី គួរ​លើក​ដុំ​ដែក​តូច ទម្ងន់​ស្រាល ហើយ​ហាត់​ជាប្រចាំ​ឲ្យ​បាន​ទៀងទាត់ ។​

៣.  ការធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​មាន​កម្រិត ៖

​ដើម្បី​បង្កើន​សាច់ដុំ ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ អ្នក​ត្រូវ​យល់ច្បាស់ ពី​ដំណើរការ​ហាត់ប្រាណ​ទាំងអស់នេះ ។
​ខាងក្រោម​នេះ ជា​វិធី​លំ​ហាត់ប្រាណ​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​ល្អ ៖



​អង្គុយ​ពាក់កណ្តាល​ឈរ រួច​លើក​ដុំ​ដែក​ទម្ងន់​ធ្ងន់ ដាក់​លើ​ស្មារ ហើយ​លើក​ឡើងលើ​ពី​ចន្លោះ ៥ ទៅ ១០​ដង ។ បើ​អ្នក​ធ្វើបាន​ច្រើនជាង​នេះ​រឹតតែ​ល្អ ។​
​ឈរ​ឲ្យ​ត្រង់ ហើយ​បន្ទន់​ជង្គង់​មួយ​ចំហៀង ដៃ​កាន់​ដុំ​ដែក​លើក ចុះឡើងៗ ។​
​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការ​លើកជើង​ម្ខាង ដាក់​លើ​កៅអី ហើយ​ឡើងឈរ​ពីលើ​ទីទួល​ខ្ពស់​(​ប្រមាណ​កន្លះ​ម៉ែត្រ​) ។​
​អង្គុយ​សណ្តូកជើង​ឲ្យ​ត្រង់ លើ​ឧបករណ៍​ហាត់ប្រាណ ហើយ​ដាក់​ដុំ​ដែក​នោះ​លើ​ជើង​ទាំងពីរ​របស់​អ្នក ។ ធ្វើ​លំ​ហាត់​នេះ លើ​ខ្មង​ជើង​របស់​អ្នក​ឲ្យ​បាន​ពី ១០ ទៅ ១៥​ដង ក្នុង​មួយថ្ងៃ ។​



​ការហាត់​ប្រាណ​តាមរបៀប​ទាំងអស់នេះ អាចធ្វើ​ឲ្យ​អ្នក​ជួប​ការលំបាក និង ហត់នឿយ​ច្រើន ។ ដូចនេះ​យើង​សូម​ណែនាំ​លោកអ្នក ឲ្យ​ងាក​មកប្រើប្រាស់​ផលិតផល​អាហារ​បំប៉ន​ជំនួយ​ដល់​ការបង្កើន​សាច់ដុំ កែប្រែ​ទម្ងន់ Mass Plus  ។​
​ព្រោះ​រាល់​ការហាត់​ប្រាណ​របស់​អ្នក Mass Plus អាចជួយ បង្កើន​សាច់ដុំ កែប្រែ​ទម្ងន់ ថែមទាំង​ធ្វើ​ឲ្យ​រាងកាយ​មាន​សុខ​ភាពល្អ បង្កើន​ចំណង់ អាហារ បាន​ច្រើនជាង​មុន ។​



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com