ព័ត៍មានសុខភាព
សញ្ញា​ព្រមាន ដែល​បញ្ជាក់ថា​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក លែងមាន​ការរួម​ភេទ​ទៀតហើយ​
16, Jan 2017 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មនុស្ស​យើង​ច្រើនតែ​ចូលចិត្ត​លេងសើច​ត្រង់​ថា គូស្នេហ៍​មួយគូ​នឹង​ឈប់​រួមភេទ​ជាមួយគ្នា​ទៀតហើយ​នៅពេល​ពួកគេ​រៀបការ​រួច​។ ស្ថិត​ត្រង់ចំណុច​នេះ ខ្ញុំ​អាច​និយាយបានថា វា​មិន​ទាំងអស់​នោះទេ ប៉ុន្តែ​វា​នឹង​អាច​កើតឡើង​បានដែរ បើសិនជា​ប្តី ឬ​ប្រពន្ធ​កំពុង​តែមាន​អាកា​រៈ​ដូចខាងក្រោម​នេះ ជ្រៀតចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្លួន​។

 
​អ្នក​មិនដែល​ចូល​គេង​ទៀងទាត់​ពេលវេលា​
​និយាយ​ទៅ វា​ពិតជា​គ្មានអ្វី​ទាស់ខុស​ឡើយ​បើសិនជា​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​ទម្លាប់​គេង​ខុសៗ​គ្នា ប៉ុន្តែ​បើសិនជា​អ្នក ឬ​ប្តី​ប្រពន្ធ​មិន​ធ្លាប់​ចំណាយ​ពេលវេលា​គេង​ជាមួយគ្នា​សោះ​នោះ វា​ពិតជា​បញ្ហា​ដ៏​ធំ​មួយ​ហើយ មានន័យថា ពួកគេ​ទាំងពីរ​នាក់​មិនអាច​មានឱកាស​បង្កើន​ភាបស្និទ្ធស្នាល​ខាង​ផ្លូវភេទ​បានទេ​។ 
 
​អ្នក​ទាំងពីរ​ចេះតែមាន​អារម្មណ៍​អស់កម្លាំង​ជាប់​រហូត​
​មនុស្ស​ធំ​ពេញវ័យ​តែងតែមាន​ភាព​អស់កម្លាំង និង​នឿយហត់​ចៀស​មិន​ផុត​ទេ ហើយ​ការដែល​រៀបការ​រួច​រឹង​តែ​នឿយហត់​ខ្លាំង​ជាង​នៅ​លីវ​ទៅទៀត​។ ប៉ុន្តែ​ការដែល​មាន​អារម្មណ៍​នឿយហត់​នៅពេល​ដៃគូ​ចង់បាន​ការរួម​ភេត​ជាមួយ​នោះ គឺជា​ប្រតិកម្ម​ធម្មតា​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​ដៃគូ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​ដូចគ្នា​វិញ​ទើប​ជា​បញ្ហា ព្រោះ​អ្នក​ទាំងពីរ​ចង់តែ​ស្វែងរក​ពេលវេលា​ដើម្បី​សំរាក​រៀងៗ​ខ្លួន និង​លែង​ចាប់អារម្មណ៍​រឿង​សមរភូមិ​លើ​គ្រែ​ទៀត​។​
 
​ជីវិត​ផ្លូវភេទ​អ្នក​មិន​ចង់​ឲ្យ​មានការ​ផ្សងព្រេង​បន្ថែម​
​ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​គឺជា​រឿង​ដ៏​អស្ចារ្យ ប៉ុន្តែ​វា​មិនមែនជា​រឿង​តែមួយគត់​ដែល​ការ​រួមភេទ​ផ្តល់​ឲ្យ​នោះទេ​។ ៩៩​ភាគរយ​នៃ​ការរួម​ភេទ​គឺ​ធ្វើ​ដើម្បី​ឈានដល់​ចំណុចកំពូល​មួយ​នេះ​។ យ៉ាងណាមិញ នៅពេល​ពីរ​នាក់​ប្តី​ប្រពន្ធ​មាន​អារម្មណ៍​អស់កម្លាំង ឬ​ប្រ​ញ៉ាប់ៗ​ពេក ឬ​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​គ្នា​ទៅវិញទៅមក​ហើយ ជីវិត​ពួកគេ​ទាំងពីរ​ប្រាកដជា​ចង់​បានតែ​ការឈាន​ដល់​ចំណុចកំពូល​ឲ្យ​លឿន​ប៉ុណ្ណោះ​ទេ​។ 
 
​អ្នក​លែង​ខ្វល់​អំពី​រូ​បស​ម្ប​តិ្ត​ខ្លួនឯង​ទៀតហើយ​
​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​ក្នុងនាម​ជា​មិត្ត​១០០​ឆ្នាំ​នោះ​គឺ អ្នកមាន​ដៃគូ​ម្នាក់​ដែល​ស្រឡាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ គឺ​គ្រប់គ្រាន់​ហើយ​។ ទោះបីជា​យ៉ាងនេះ​ក្តី អ្នក​ពិតជា​មិន​ចង់​គេង​ជាមួយ​ប្តី ឬ​ប្រពន្ធ​ដែល​តែងតែ​ស្លៀក​សម្លៀកបំពាក់​ដដែលៗ​រាល់ថ្ងៃ​ឡើយ​។ រឿងនេះ​ខ្ញុំ​មិនមែន​ចង់​និយាយថា អ្នក​ត្រូវតែ​ធ្វើ​តុ​ប​តែ​ខ្លួន​រាល់ថ្ងៃ​ដើម្បី​ក្លាយទៅជា​ដៃគូ​ជីវិត​ល្អឥតខ្ចោះ​ទេ ប៉ុន្តែ​យក​ល្អ​អ្នក​គួរតែ​ធ្វើយ៉ាងណា​ថែរក្សា​រូបសម្បត្តិ​របស់ខ្លួន​ឯង​បានល្អ ជាពិសេស​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ប្តី ឬ​ប្រពន្ធ​ឲ្យ​បាន​ច្រើន​ទើប​ល្អ ជាពិសេស​ការរួម​ភេទ​ជាមួយគ្នា​ជាប្រចាំ​តែម្តង​។ 
 
​អ្នក​មិន​ចូលចិត្ត​និយាយ​ជាមួយគ្នា​
​រឿងនេះ​ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​ដែល​ពិបាក​នា​ស់​។ ក្នុងនាម​ជា​ប្តី​ប្រពន្ធ​រយៈពេល​យូរ អាច​នឹងមាន​ពេលខ្លះ អ្នក​ទាំងពីរ​តែង​និយាយប្រាប់​គេ​ថា ប្តី​ឬ​ប្រពន្ធ​ទាំងពីរ​របស់​អ្នក​ដូចជា​មានរឿង​ឈ្លោះ​គ្នាច្រើន​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ថា មិនអាច​និយាយ​អ្វី​ជាមួយគ្នា​ទាល់តែសោះ ព្រោះ​យល់ថា ប្តី​ឬ​ប្រពន្ធ​អ្នក​ទំនង​ជាមាន​អារម្មណ៍​ដូចគ្នា​នឹង​អ្នក​ក្នុងការ​ពិភាក្សាគ្នា​ឡើយ​។ នៅពេលដែល​មានរឿង​ជាច្រើន​កំពុងតែ​កប់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​អ្នក​មែន​នោះ វា​ពិតជា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវិត​ផ្លូវភេទ​អ្នក​ណាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com