កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ Manu, Barca, Ajax និង​ហូ​ឡង់ លោក van Gaal ប្រកាស​ចូលនិវត្តន៍​
17, Jan 2017 , 11:45 am        
រូបភាព
 
​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United លោក Louis van Gaal បាន​ចូលនិវត្តន៍​ពី​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​ហើយ បន្ទាប់ពី​ប្រកប​ក្នុង​វិស័យនេះ​២៦ ឆ្នាំ​។ ក្រៅពី​ក្រុម​អង់គ្លេស លោក van Gaal ក៏មាន​ប្រវត្តិ​ជោគជ័យ​ដឹកនាំ​ក្រុម Barcelona របស់​អេ​ស្ប៉ា​ញ និង Ajax Amsterdam និង AZ Alkmaar ផងដែរ​។​


​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ BBC លោក Louis van Gaal ដែលជា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ និង​ក្រុម​បិសាច​ក្រហម Man Utd បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ដឹកនាំ​បាល់ទាត់​ត្រឹម​វ័យ​៦៥​ឆ្នាំ​។ លោក ធ្លាប់​ដឹកនាំ​ក្រុម​ជាច្រើន​ដូចជា​ក្រុម​មកពី ហូ​ឡង់ អេ​ស្ប៉ា​ញ និង​ចុងក្រោយ​នៅ​អង់គ្លេស​។ ក្លឹប​ដែល​លោក​គ្រប់គ្រង​ចុងក្រោយ គឺ​ក្លឹប Manchester United ក្រោយ​ដឹកនាំ​ជម្រើសជាតិ​ហូ​ឡង់​បាន​លេខ​៣ នៅ​World Cup ២០១៤ នៅ​ប្រ​ស៊ី​ល​។​
 
​ប៉ុន្តែ​អ្នកចាត់ការ​ពោរពេញ​ដោយ​បទពិសោធន៍​រូបនេះ ត្រូវបាន​ក្រុម Manchester United បញ្ឈប់​ពី​តំណែង​អ្នកចាត់ការ​ទូទៅ​បន្ទាប់ពី​ដឹកនាំ​មិនបាន​ល្អ​។ រយៈពេល​ពីរ​រដូវ​កាល​នៅ​ក្រុង Manchester លោក​ឈ្នះ​បានតែ​ពាន FA Cup មួយ​ប៉ុណ្ណោះ​កាលពី​ខែឧសភារ​ដូ​ល​កាល​មុន​។​
 
​ជាមួយនឹង​ការសម្រេចចិត្ត​ចូលនិវត្តន៍​នេះ អ្នកដឹកនាំ​សញ្ជាតិ​ហូ​ឡង់​បាន​ប្រាប់​កាសែត De Telegraaf ថា​៖«​ខ្ញុំ​គិតថា​ប្រហែលជា​ខ្ញុំ​ត្រូវ​ដល់ពេល​ឈប់​ពី​បាល់ទាត់ ហើយក៏​មិន​គិតថា​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​ណា​ទៀត​ដែរ​»​។ 
 
​សូមបញ្ជាក់ថា van Gaal ធ្លាប់​ដឹកនាំ​ក្រុម​ជោគជ័យ​បំផុត​នៅក្នុង​អាជីព​ជាច្រើន​នៅ​តំបន់​អឺរ៉ុប បើទោះជា​លោក​មិនសូវ​ជោគជ័យ​ពេល​ទៅ​ដឹកនាំ​ក្រុម Manchester United ក៏ដោយ​។ ហើយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ Van Gaal ក៏​ទទួលបាន​ពានរង្វាន់​សមិទ្ធផល​មួយជីវិត​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ហូ​ឡង់​ផងដែរ សម្រាប់​ការចូលរួមចំណែក​រប​ស់លោក​ក្នុង​វិស័យ​បាល់ទាត់​៕
 

Tag:
 Manchester United
  Louis van Gaal
© រក្សាសិទ្ធិដោយ thmeythmey.com