ពីនេះ ពីនោះ
រកស៊ី​ដំបូង ត្រូវ​ប្រយ័ត្ន​ចំណុច​ទាំងនេះ ទើប​មិន​បរាជ័យ​
17, Jan 2017 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ

 
​បើ​មិន​ហ៊ាន​ប្រថុយ ធ្វើ​ម៉េច​ទើប​ជោគជ័យ​? ប៉ុន្តែ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់លាស់ មុននឹង​ប្រថុយ ទើប​អ្នក​ជោគជ័យ​។​
 
​ការចាប់ផ្តើម​របរ​រ​ក​ស៊ី​ក៏​ដូចគ្នា​ដែរ បើ​អ្នក​មិន​ចង់​បរាជ័យ​ទេ សូម​សិក្សា​នូវ​ចំណុច​សំខាន់​បី​ខាងក្រោម​នេះ ៖

 
១. គំនិត​
​អ្នក​ត្រូវ​មានគំនិត​ខ្លួនឯង ហើយក៏​ត្រូវ​ពឹង​ទៅ​ជំនាញ សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ដែរ ថា​តើ​អ្នក​ពូកែ​អី ចង់​ធ្វើ​អី​? យ៉ាងណាមិញ ដាច់ខាត កុំ​រកស៊ី​តាម​ការ​ផ្អើល ឬ​ភាពជោគជ័យ​របស់គេ​ឲ្យ​សោះ​។​
 
២. សមត្ថភាព​
​ចំណេះដឹង និង​សមត្ថភាព គឺជា​រឿង​សំខាន់បំផុត ហើយ​អ្នក​គួរ​សួរ​ខ្លួនឯង​ថា តើ​អ្នក​អាចធ្វើ​វា​បាន​ប៉ុណ្ណា​? ដើមទុន ក៏​ជា​រឿង​ចាំបាច់ ដែល​អ្នក​គួរ​គិតគូរ​ផងដែរ​។​
 
៣. រក​អ្វីដែល​ប្លែក ប៉ុន្តែ ជា​តម្រូវការ​របស់​ម​នុស្ស​
​អ្វីដែល​ប្លែក នឹងធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ ហើយ​ចង់​សាក​សេវាកម្ម​របស់​អ្នក ប៉ុន្តែ អ្នក​ក៏ត្រូវ​គិតថា ប្លែក គឺជា​ការច្នៃប្រឌិត ដែល​មនុស្ស​ភាគច្រើន នឹង​ទទួលយក​វា​បាន​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com