ព័ត៍មានសុខភាព
សុខភាព៖ ជំងឺមហារីក ដែល​ស្ត្រី​អាយុ ៣០ ឆ្នាំ ងាយ​ប្រឈមមុខ​
18, Jan 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ជំងឺមហារីក មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​បើ​អ្នក​ជួបប្រទះ​ជំងឺ​នេះ គឺ​ពិបាក​ព្យាបាល​បំផុត​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ប្រសើរ​ជាង​ព្យាបាល​។ តើ​ស្ត្រី​ដែល​ដល់​វ័យ ៣០ គួរតែ​ប្រយ័ត្ន ចំពោះ​ជំងឺមហារីក​អ្វីខ្លះ​?

1.    ស្ត្រី​ដែល​ចូលចិត្ត​បរិភោគ​ចំណី​ដែល​ហឹរ ខ្លាញ់ ប្រៃ​ពេក គេង​មិន​គ្រប់ បរិភោគ​មិន​ទៀងពេល និង​សម្ពាធ​ការងារ​ខ្ពស់ គឺ​ងាយ​កើត​ជំងឺ​នេះ​ណាស់​។​
 
2.    ជំងឺមហារីក​ស្បូន ក៏​ងាយ​ប្រឈមមុខ​ដែរ​។ បើ​អ្នក​យល់ថា​ឧស្សាហ៍​ឈឺពោះ ឈឺចង្កេះ ការធ្លាក់​ឈាមរដូវ​ច្រើនជាង​មុន ឬ​រយៈពេល​នៃ​ការ​មក​រដូវ យូរ​ជាង​មុន អ្នក​គួរតែ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​។​
 
3.    ជំងឺមហារីក​សុដន់ ក៏​ងាយ​ប្រឈមមុខ​ដែរ​។ ដូចនេះ ស្ត្រី​ដែលមាន​អាយុ ៣០ ឆ្នាំ ត្រូវតែទៅ​ពិនិត្យ​ជា​រៀងរាល់ឆ្នាំ​។​
 
​ដូចនេះ អ្នក​គួរតែ​ចេះ​ប្រុងប្រយ័ត្ន​ជាមុន មិនត្រូវ​ឲ្យ​កើត​ហើយ ទើប​ស្តាយក្រោយ​ទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com