អត្ថបទពាណិជ្ជកម្ម
​ស្រា​បៀរ អាន​ឆ័​រ រៀបចំ​កម្មវិធី​ចាប់​រង្វាន់​លាភ​មង្គល​លើក​ទី​១​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧
18, Jan 2017 , 10:32 am        
រូបភាព
​កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ ស្រា​បៀរ​អាន​ឆ័​រ​បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើកទីមួយ​របស់ខ្លួន​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន​ឆ័​រ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ រង្វាន់​រួមមាន​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់  ទូរទស្សន៍ Sony Android ទំហំ ៥៥ អ៊ី​ញ​ចំនួន​១០ រង្វាន់ និង​កា​ម៉េ​រា Digital Sony Alpha ចំនួន ១០ រង្វាន់​។​

​​កម្មវិធី​ចាប់​រង្វាន់​នេះ​បាន​ផ្តល់នូវ​ភាពសប្បាយ​រីករាយ និង​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ជាពិសេស​ដល់​គូ​ស្វាមីភរិយា​ថ្មី​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​អាន​ឆ័​រ ក្រោម​វត្តមាន​តារាចម្រៀង​រប​ស់​ព្រះរាជាណាចក្រ​ថៃ កញ្ញា Katreeya English និង​តារាចម្រៀង​ល្បី​ប្រចាំ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ដូចជា​លោក ខេ​ម លោក​វីរៈ​សិទ្ធ និង​កញ្ញា​សួស វី​សា & លោក​នី​កូ​។

​​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​សំណាង​បានឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi ចំនួន ១៥ គូ ទូរទស្សន៍ Sony Android ទំហំ ៥៥ អ៊ី​ញ​ចំនួន​១០ រង្វាន់ និង​កា​ម៉េ​រា Digital Sony Alpha ចំនួន ១០ រង្វាន់ គឺ​៖
 











​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១០ គូ​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ទូរទស្សន៍​ម៉ាក Sony Android ទំហំ ៥៥ អ៊ី​ញ និង​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១០ គូ ដែល​បានឈ្នះ​រង្វាន់​កា​ម៉េ​រា​Digital Sony Alpha ចំនួន ១០ រង្វាន់  អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​បាន​នៅលើ​កាសែត ឬ​លើ​គេហទំព័រ Facebook (Anchor Beer KH)​។​

​    ​ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់​។​ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន ១​សន្លឹក​។​

​គូរ​បញ្ជាក់ថា ស្រា​បៀរ អាន់​ឆ័​រ ពិតជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈ្នះ​ពាន់រង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង ៣០ មេដាយ ជាពិសេស​ជា​ស្រា​បៀរ​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី មាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍ រីករាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​កិត្តិយស ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ថែមទាំង​មានកម្ម​វិធី​ផ្តល់ជូន​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​របស់ខ្លួន​។ សម្រាប់​ឆ្នាំ ២០១៧ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ​អាន​ឆ័​រ កំប៉ុង ឬ​ដប​ចាប់ពី ២០ ឡើង ទទួលបាន​សៀវភៅ​កត់​ចំណងដៃ ប៊ិច កាបូប និង​ប័ណ្ណ​ផ្សងសំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi   ទូរទស្សន៍​ម៉ាក Sony Android ទំហំ ៥៥ អ៊ី​ញ និង​កា​ម៉េ​រា​ម៉ាក Sony Alpha ជាច្រើន​រង្វាន់​។ ជាពិសេស​រាល់​ការ​ជាវ​ចាប់ពី ១២០ កេស​ឡើង នឹង​ទទួលបាន​កញ្ចប់​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល ២ ថ្ងៃ ១ យប់​។ ការផ្តល់ជូន​នេះ​សម្រាប់តែ​គូ​ស្វាមីភរិយា ១០០០ គូ​ដំបូង​ប៉ុណ្ណោះ​។ 

​នៅមាន​ការចាប់​រង្វាន់​ចំនួន​បី​លើក​ទៀត សូម​ប្រញាប់​រួសរាន់​ជាវ​ស្រា​បៀរ​អាន​ឆ័​រ​ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​។

​សូម​ទទួលយក​ភាពសប្បាយ​រីករាយ​ពិតប្រាកដ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ជាមួយ​រសជាតិ​ស្រទន់​នៃ​ស្រ​បៀរ​អាន​ឆ័​រ ព្រមទាំង​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi រហូតដល់ ៦០ គូ​។

សូម​ពិសា​ដោយ​ទទួលខុសត្រូវ​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com