ជាតិ
គជប បើកសវនាការ​លើ​បណ្ដឹង CNRP ចំនួន១៦ទៀត ពាក់ព័ន្ធ​ឈ្មោះ​ជនបរទេស​ក្នុង​បញ្ជី​បោះឆ្នោត
18, Jan 2017 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី១៨ មករា​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) កំពុងបើក​សវនាការ​លើ​ពាក្យបណ្ដឹង​ចំនួន១៦ ផ្សេងទៀត ដែល​ប្ដឹង​ដោយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ករណី​ជនបរទេស ចុះឈ្មោះ​បោះឆ្នោត។ ក្រុមប្រឹក្សា​ជំនុំជម្រះ​ដឹកនាំ​ដោយ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​និង​អនុប្រធាន​លោក គួ​យ ប៊ុន​រឿន ។

 
ពាក្យបណ្ដឹង​ខាងលើ មាន​សំណុំរឿង​លេខ ០៧០ ០៧១ ០៧២ ០៧៣ ០៧៤ ០៧៥ ០៧៦ ០៧៧ ០៧៨ ០៧៩ ០៨០ ០៨១ ០៨២ ០៨៣ ០៨៤ និង០៨៥ ដោយ​គជប បាន​កោះហៅ​ដើមបណ្ដឹង និង​ជន​ដែល​ត្រូវបាន​គេ​ប្ដឹង ឱ្យចូល​ចូលរួម​សវនាការ​ជំនុំជម្រះ​នេះ​ផងដែរ៕
 
 

Tag:
 គជប​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com