English-Français
យ៉ានតាមដងផ្លូវ
ទេព រិទ្ធី​វិត អ្នក​រុញ​តិ​ន្នី​ស​ខ្មែរ​ទៅលើ​ឆាក​អន្តរជាតិ​
18, Jan 2017 , 11:01 am        
រូបភាព
​ទេព រិទ្ធី​វិត ដែលជា​អតីត​កីឡាករ​វាយ​កូន​បាល់​នៅ​ប្រទេស​កាណាដា បានសម្រេច​ចិត្ត​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ក្នុងសម័យ​អ៊ុនតាក់​។ ត្រឡប់មក​កម្ពុជា​វិញ​គឺជា​គោលបំណង​ទីមួយ បន្ទាប់​គឺ​រក​ឱកាស​ធ្វើ​ជំនួញ​។ ប៉ុន្តែ​គោលបំណង​ទី​៣​ចុងក្រោយ ដែល​កំពុង​យក​ពេលវេលា​ជាច្រើន​របស់ រិទ្ធី​វិត គឺ​ការបង្ហាត់​កូន​ខ្មែរ​ឲ្យ​លេង​កូន​បាល់ ឲ្យ​ដល់​កម្រិត​នៃ​ការទទួលស្គាល់​ជា​អន្តរជាតិ​។ ក្នុងនាម​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា ទេព រិទ្ធី​វិត ដែលជា​កូនប្រុស​អតីត​ជើងឯក​កីឡាករ​វាយ​កូន​បាល់​កម្ពុជា​ក្នុង​ទសវត្សរ៍​១៩៦០ ទេព ឃុន​ណា បាន​ខិតខំ​ដឹកនាំ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់ រហូតដល់​ក្លាយជា​សហព័ន្ធ​គំរូ​មួយ​ក្នុង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​។ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ត្រូវបាន​ទទួលស្គាល់ថា ជា​សហព័ន្ធ​ដែល​រីកចម្រើន​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍​។ នៅក្នុង​ខែមេសា​ខាងមុខនេះ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​នឹងចូលរួម​ប្រកួត Davis Cup នៅ​ប្រទេស​បា​រ៉ែ​ន ដែលជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ​បន្ទាប់ពី​ព្រឹត្តិការណ៍​អូឡាំពិក​។​



​សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​បារាំង​ខាងក្រោម​នេះ












Tag:
 ទេព រិទ្ធី​វិត
  កីឡា​វាយ​កូន​បាល់ Tennis Tep Rithyvit
© រក្សាសិទ្ធិដោយ thmeythmey.com