ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ជំងឺ​ផ្តាសាយ ចូរ​ព្យាយាម​ធ្វើ​រឿង​ទាំងនេះ​ទៅ នឹង​ជា​ដូច​គេ​បេះ​អញ្ចឹង​
18, Jan 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ផ្តាសាយ គឺជា​ការបង្ក​រោគ​ដោយ​វីរុស​នៅក្នុង​ច្រមុះ និង​បំពង់ក​។ វា​ច្រើនតែ​គ្មានអ្វី​គ្រោះថ្នាក់​ឡើយ គ្រាន់តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិនសូវ​ល្អ​នឹង​វា​ប៉ុណ្ណោះ​។ មាន​វិ​រុស​ច្រើន​ប្រភេទ​ណាស់ដែ​លអាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​នេះ​។​



​ចំពោះ​ក្មេងៗ​អាយុ​តិចជាង ៦​ឆ្នាំ គឺ​ប្រឈម​ខ្លាំង​បំផុត​នឹង​ជំងឺ​នេះ ប៉ុន្តែ​សម្រាប់​មនុស្ស​ធំ​ដែលមាន​សុខ​ភាពល្អ​ហើយក៏​អាច​នឹង​កើត​ជំងឺ​ផ្តាសាយ​នេះ​ពីរ​ទៅ​បី​ដង​ដែរ​ក្នុង​មួយឆ្នាំ​។​

​សម្រាប់​អ្នកជំងឺ​ភាគច្រើន​នឹង​ជា​មកវិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ទៅ ១០​ថ្ងៃក្រោយ​។ អាកា​រៈ​រប​ស់វា​អាច​នឹងមាន​រយៈពេល​យូរ​ជាពិសេស​អ្នក​ជក់បារី​។ ដូច្នេះ​ដើម្បី​ជួយ​ឲ្យ​រាងកាយ​កាន់តែ​មាន​ផាសុកភាព និង​ឆាប់​ជា​លឿន​នោះ​ចូរ​កុំ​ភ្លេច​ធ្វើ​នូវ​វិធី​ដូចខាងក្រោម​នេះ​នៅពេល​មាន​ជំងឺ​ផ្តាសាយ​ម្តងៗ​៖

    ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
    ញ៉ាំ​ស៊ុប​មាន់​
    សម្រាក​ឲ្យ​បាន​ច្រើន ជាពិសេស​ពេល​ក្តៅខ្លួន​
    ធ្វើយ៉ាងណា​ឲ្យ​បន្ទប់​គេង​មាន​សំណើម​គ្រប់គ្រាន់​
    ខ្ពុរ​ទឹកអំបិល​ដើម្បី​សម្រួល​ដល់​ការ​ក្អក​
    បើ​តឹង​ច្រមុះ គួរប្រើ​ទឹក​សេ​រ៉ុ​ម​បន្តក់​

​យ៉ាងណាមិញ បើសិនជា​អាកា​រៈ​ជំងឺ​ផ្តាសាយ​ចេះតែ​បន្ត​ជាប់​លើសពី ១០​ថ្ងៃ ហើយ​នៅតែ​មិន​ព្រម​ធូរស្រាល​ទៀត វា​គួរតែ​ដល់ពេល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ព្យាបាល​ដោយ​ថ្នាំ​វិញ​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com