ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណ​ដោយ​ជិះ​កង់ អាច​បណ្តាល​ឲ្យ​ឈឺ​លិង្គ​
08, Feb 2021 , 7:23 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្មី​ៗនេះ​ខ្ញុំ​បានចាប់ផ្តើម​ការហាត់​ប្រាណ​ដោយ​ការ​ជិះ​កង់ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​កី​ឡានេះ​ដែរ​។ ប៉ុន្តែ​គ្រប់​ពេលដែល​ខ្ញុំ​ជិះ​កង់​រយៈពេល​យូរ លិង្គ​របស់ខ្ញុំ​ពិតជា​ងាយ​នឹង​ឈឺ​ណាស់ ហើយ​ក៏មាន​អារម្មណ៍​ស្ពឹកៗ​ថែមទៀត​។ តើ​ការ​ជិះ​កង់​បែបនេះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​លិង្គ​ដែរ​ទេ​?



​ការ​ជិះ​កង់​គឺជា​លំ​ហាត់​ប្រាណ​ដែលមាន​សម្ពាធ​តិច ដែល​វា​ល្អ​បំផុត​សម្រាប់​សុខភាព​បេះដូង​សរសៃឈាម​។ យ៉ាងណាមិញ របៀប​ដែល​អ្នក​អង្គុយ​ធាក់​កង់ ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​បញ្ហា​ផ្លូវកាយ​មួយចំនួន​បាន​។ ខណៈពេលដែល ការ​ជិះ​កាត់​អាច​នឹង​មិនមាន​អ្វី​ប៉ះពាល់​ដល់​ក្រពេញ​ប្រូ​ស្តា​ត តែ​វា​អាច​ប៉ះពាល់​ដល់​សរសៃប្រសាទ​នៅក្បែ​នោះបាន​។ សរសៃប្រសាទ​ឈ្មោះ Pudendal Nerve ដែល​រត់​នៅ​ចន្លោះ​ប្រដាប់ភេទ​រហូតដល់​ដៃរ​បស់​អ្នក គឺមាន​តួនាទី​ជំរុញ​ដល់​ការចេញ​ទឹកកាម ហើយក៏​ផ្តល់​ញាណ​ដឹង​របស់​លិង្គ និង​ស្បែក​នៅក្បែៗ​នោះ​ផងដែរ​។ ការដែល​អង្គុយ​លើ​កែបកង់​អោន​ទៅមុខ​អាច​នឹងដាក់​សម្ពាធ​ដល់​សរសៃប្រសាទ​ខាងលើ​ខ្លាំង ជាហេតុ​នាំ​ឲ្យ​គៀប​ដល់​សរសៃ​នេះ និង​បង្ក​ជាការ​បាត់បង់​ញាណ​លើ​លិង្គ ឈឺ​ក្នុង​អាង​ត្រគាក ពិបាក​ចេញ​ទឹកកាម និង​លិង្គ​មិន​ព្រម​ឡើង​រឹង​ទៀត​។​

​ដូច្នេះ​ដើម្បី​បង្ការ​ការឈឺ និង​ស្ពឹកៗ​នៅ​លិង្គ​ខណៈពេល​កំពុងតែ​ជិះ​កង់ យក​ល្អ​គួរតែ​ប្រើ​គូថ​សម្រាប់​អង្គុយ​លើ​កែបកង់ និង​ព្យាយាម​ជ្រើសរើស​កង់​ដែលមាន​កែប​ធំៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com