អត្ថបទពាណិជ្ជកម្ម
​ទូរ​សព្ទ​សាម​សុង Galaxy A ស៊េរី ២០១៧ នឹងដាក់​លក់​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៧ នេះ​
18, Jan 2017 , 4:07 pm        
រូបភាព
​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិ​ក​ត្រូ​និក​ប្រចាំ​ប្រទេស​កម្ពុជា មាន​សេចក្តី​សោម  នស្ស​រីករាយ​ជូនដំណឹង​ដល់​អតិថិជន​ទាំងអស់​អោយបាន​ជ្រាបថា ក្រុមហ៊ុន​សាម​សុង​នឹង​រៀបចំ​កម្មវិធី​សម្ភោ​ធ​សំរាប់​លក់​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​សាម​សុង Galaxy A ស៊េរី ២០១៧ រួមមាន Galaxy A7 Galaxy 5 និង Galaxy A3 នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៧ ចាប់ពី​ម៉ោង ៨:០០ ព្រឹក​រហូតដល់​ម៉ោង ៧:០០ យប់​ដែលមាន​ទីតាំងនៅ​សួនច្បារ​ខាងមុខ​វត្ត​បទុម​វ​ត្តី​រាជធានី​ភ្នំពេញ​។

​ក្រុមហ៊ុន​សាម​សុង​ក៏​សូម​អញ្ជើញ​អតិថិជន​ទាំងអស់​ចូលរួម ដើម្បី​ទស្សនា​និង​ធ្វើ តេស្ត​សាកល្បង លក្ខណៈពិសេស​របស់​ត្រកូល Galaxy A ស៊េរី ២០១៧  ជាមួយ​ការ​រចនា​ប្រកបដោយ​ប្រណីតភាព និង​បច្ចេកវិទ្យា​ថ្មីៗ​រួមមាន ការ​មេ​រ៉ា​ទាំងមុខ​និង​ក្រោយ​ទំហំ ១៦ មេ​ហ្គា​ភី​ក​ស៊ែ​ល (Galaxy A7 និង Galaxy A5) មុខងារ IP68 ជា​អាវ​ក្រោះ​ការ​ជ្រាប​ទឹក​ជម្រៅ​រហូតដល់ ១.៥m រយៈពេល ៣០​នាទី និង​ការពារ​ធូលី មុខងារ​ស្គេ​ន​ក្រ​យ៉ៅ​ដៃ និង​USB-C សម្រាប់​សាក​ថ្ម​។ កាន់តែ​លេចធ្លោ​ជាងគេ​នោះ​គឺ Galaxy A7 មាន​អេក្រង់​ធំ​រហូតដល់ ៥.៧ អ៊ី​ញ មាន​ថ្ម​ទំហំ​ធំ​រហូតដល់ ៣៦០០mAh មាន Ram ៣GB និង មេម៉ូរី​ក្នុង​ម៉ាស៊ីន ៣២GB រីឯ Galaxy A5 និង Galaxy A3 ក៏មាន​លក្ខណៈពិសេស និង​សម្ថ​ភាព​ប្រហាក់ប្រហែល​និង Galaxy A7 ផងដែរ​។​
 
​នៅក្នុង​កម្មវិធី​ដាក់​សម្ភោ​ធ​សម្រាប់​ដាក់លក់​ជា​ផ្លូវការ​នូវ​ទូរ​សព្ទ​សាម​សុង Galaxy A ស៊េរី ២០១៧ នេះ អ្នកចូលរួម​នឹង​សប្បាយរីករាយ​ក្នុងការ​ចូលរួម​លេង​ហ្គេម​ងាយៗ និង​សប្បាយៗ​ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន​ពី​ក្រុមហ៊ុន​សាម​សុង​ផងដែរ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ក្រុមហ៊ុន​សាម​សុង​សូម​អញ្ជើញ​អតិថិជន​ទាំងអស់​ចូលរួម​ដោយ​សេរី​អោយបាន​ច្រើន​កុះករ​។​

​សូមកុំ​ភ្លេច​ណា​ជួបគ្នា និង​សប្បាយរីករាយ​ជាមួយគ្នា ជាមួយ​ទូរ​សព្ទ​សាម​សុង Galaxy A ស៊េរី ២០១៧ នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៨:០០ ព្រឹក ស្ថិតនៅ​សូន​ច្បារ​ខាងមុខ​វត្ត​បទុម​វ​ត្តី​។​

​អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd.

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ https://news.samsung.com/global/








( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com